ធុំក្លិនមិនស្រួលការដេញថ្លៃភាស៊ីឡាននៅស្ទឹងត្រែង, ជា គួង ប្តឹងមន្ត្រីក្រាក់ៗ៥នាក់ថាពុករលួយ
ស្ទឹងត្រែង៖ រឿងរសើបនៅខេត្តស្ទឹងត្រែងលោក ជា គួង ត្រូវកម្លាំងនគរបាលក្រៀកចេញពីអង្គពិធីដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤។ ពាណិជ្ជកររូបនេះបានដាក់ពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃដោយចោទមន្ត្រីក្រាក់ៗចំនួន៥នាក់ថាបានប្រព្រឹត្តិអំពើស៊ីសំណូកសូកប៉ាន់ និងពុករលួយ ចំពោះការដេញថ្លៃភាស៊ីចំណតរថយន្តឆ្នាំ ២០២៤។ ពេលនេះពាក្យបណ្តឹងកំពុងត្រូវបានក្រសួងមហាផ្ទៃត្រួតពិនិត្យនិងចាត់វិធានការ។ នេះបើតាមការបញ្ចាក់របស់លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹង លោក ជា គួង បានគោរពជួន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ចាត់មន្ត្រីចុះធ្វើអធិការកិច្ចទៅលើមន្ត្រីពាក់ព័ន្ធចំនួន៥រូប។ ក្នុងនោះរួមមាន៖ (១)-លោក ស៊ី សួន…