Day: January 11, 2024

ពូកែខាងចាក់បាស់លឺៗ គេទ្រាំលែងបាន ប្តឹងសមត្ថកិច្ចហៅចូលប៉ុស្តិ៍

បុរសម្នាក់ដែលអ្នកជិតខាងតែងតែត្អូញត្អែប្រាប់អាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសារថាបានចាក់បាស់រំពងសំឡេងខ្លាំងៗរំខានដល់អ្នកជិតខាងដេកពួនពុំបាន ពេលនេះត្រូវបានកម្លាំងនគរបាលឃុំប៊ូស្រាចេញលិខិតកោះហៅមកធ្វើការអប់រំណែនាំ។ ចំណាត់ការរបស់ប៉ុស្តិ៍នគរបាលឃុំប៊ូស៊្រាត្រូវបានធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។ លោកវរសេនីយ៍ត្រី លន់ លឹមហេង មេប៉ុស្តិ៍នគរបាលឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារសារព័ត៌មានកោះខ្មែរឲ្យដឹងថា កម្លាំងប៉ុស្តិ៍របស់លោកបានសម្រេចចេញលិខិតកោះហៅបុរសម្នាក់មកធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យបញ្ឃប់នូវទង្វើចាស់ធុងបាស់រំពងសំឡេងលឺៗបង្ករការរំខាងដល់ប្រជាពលរដ្ឋដែលជាញាតិរស់នៅក្បែខាងរកដេកពួនពុំបាន។ លោកថា ចំណាត់ការរបស់លោកពេលនេះធ្វើទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលជាអ្នករស់នៅជិតខាងរបស់បុរសខាងលើនេះផ្ទាល់តែម្តង។ យោងតាមលិខិតកិច្ចសន្យាដែលធ្វើនៅចំពោះមុខមេប៉ុស្តិ៍នគរបាលឃុំប៊ូស្រាបានបង្ហាញថា បុរសដែលប្រជាពលរដ្ឋប្តឹងថាចាក់បាស់លឺៗរូបនេះមានឈ្មោះ ប៊ុនថាន់ កូរឺស អាយុ២៥ឆ្នាំ ភេទប្រុស រស់នៅភូមិពូរាំង ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី។ នៅក្នុងកិច្ចសន្យាចំពោះមុខសមត្ថកិច្ច លោក ប៊ុន ថាន់កូរឺស បានសរសេរថា…