Day: January 27, 2024

សត្វស្លាបយក្សមួយក្បាលត្រូវបានជួយសង្គ្រោះពីជម្ងឺគ្រុនចាញ់បក្សី

សត្វ​ត្រយង​យក្ស​ជា​បក្សី​និមិត្តរូប​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ខណៈ​ដែល​សត្វ​ប្រភេទ​នេះ បាន​ស្ថិត​ក្នុង​ស្ថាន ភាព​រង​គ្រោះ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ថែរក្សាអភិរក្ស​ប្រភេទ​សត្វ​នេះ ឱ្យ​នៅ​គង់វង្ស​យូរអង្វែង ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​១ ដែល​បាន​ផ្តល់​រូបថត​ប្រភេទ​សត្វ​ត្រយង​យក្ស​នេះ​ក្នុង​ធម្មជាតិ​មុនគេ​លើ​ពិភពលោក ។ ក្រោមកិច្ចសហការរវាង មន្ទីរបរិស្ថានខេត្តព្រះវិហារ Angkor Centre for Conservation of Biodiversity មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានជួយសង្រ្គោះសត្វត្រយងយក្សជំទង់១ក្បាល ដែលជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយជោគជ័យពីជម្ងឺគ្រុនចាញ់បក្សី ។ នេះបើយោងតាមផេកក្រសួងព័ត៌មានបានផ្សាយមុននេះ ។ បើមើលពីរូបរាងខាងក្រៅនៃសត្វត្រយងនេះមើលទៅដូចគ្មានជំងឺពេលមកដល់ ACCB…