Month: February 2024

សង្គមសុីវិលនៅកម្ពុជាមិនគួរយករឿងកម្មករទៅផ្សារភ្ចាប់និងរឿងនយ៉ោបាយនោះទេ

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា ​អ្នកវិភាគ និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​នៅ​កម្ពុជា​មិន​គួរ​ផ្សា​ភ្ជាប់​រឿង​កម្មករ ជាមួយ​និង​របៀបវារៈ​នយោបាយ​នោះ​ទេ ពីព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​និរន្តរភាព​ការងារ​របស់​ពលករ និង​ផលប្រយោជន៍​រួម​របស់​សង្គម​ជាតិ ​។ ការ​លើក​ឡើង​បែប​នេះ​បន្ទាប់​ពី​អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ បាន​មើលឃើញ​ថា អ្នកវិភាគសង្គម​ស៊ី​វិល និង​សហជីព​មួយ​ចំនួន​នៅ​តែ​យក​រឿង​ការ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ Everything But Arm (EBA) ពី​សំណាក់​សហភាព​អ៊ឺ​រ៉ុ​ប​ចំនួន ​២០%​ នា​ពេល​កន្លង​ទៅថា ​ប៉ះពាល់​ទៅ​ដល់​ការងារ​របស់​កម្មករនិយោជិត និង​ការ​បិទ​រោងចក្រ​ឧស្សាហកម្ម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​។ លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ត​ថា បើ​ទោះបី​មានការ​កាត់​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ ប៉ុន្តែ​ការ​បញ្ជា​ទិញ​ទំនិញ​ខាង​វិស័យ​កាត់ដេរ​នៅ​តែ​រក្សា​ស្ថាន​ភាពល្អ ត្បិត​ស្ថានភាព​នយោបាយ​នៅ​លើ​ពិភពលោក​គ្មាន​ស្ថេ​រ​ភាព…

គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំការងារគ្រប់គ្រងទិន្នន័យមន្ត្រីគណបក្ស និងការងារធ្វើបញ្ជី សមាជិកគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា

ស្ទឹងត្រែង៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំការងារគ្រប់គ្រងទិន្នន័យមន្ត្រីគណបក្ស និងការងារធ្វើបញ្ជី សមាជិកគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា ក្នុងគោលបំណងរៀបចំធ្វើបញ្ជីរាយនាមមុខសញ្ញាកសាងបក្ស សម្រាប់អ្នកដែលមានអាយុក្រោម ១៨ ឆ្នាំជាគោលការណ៍បន្ថែមលើការត្រៀមលក្ខណៈសម្បត្តិរបស់គណបក្សក្នុងការពង្រីកកម្លាំងឱ្យ បានពីចម្ងាយ និងជាការគិតគូរយ៉ាងហ្មត់ចត់ច្បាស់លាស់របស់គណបក្សជុំវិញការវិវត្តថ្មីនៃ កម្លាំងយុវជន។ ក្នុងកិច្ចប្រជុំ នេះដែរ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ហាក់ វិមាន ប្រធានគណៈចាត់តាំងគណបក្សខេត្ត និងមានចូលរួម លោកជំទាវ លោក លោកស្រី ដែលជា សមាជិក សមាជិកា…

រដ្ឋាភិបាលកំពុងជំរុញវិស័យទេសចរណ៏ោឱ្យមានសន្ទុះឡើងវិញ

ក្នុងន័យ​ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​ការ​ផ្សព្វ​ផ្សាយ និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ដើរលេង​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន រាជរដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ​បានធ្វើការ​កែសម្រួល​អនុ​ក្រឹត្យ​មួយ​ស្តីពី​ការរៀបចំ និង​ការ​ប្រ​​ព្រឹ​ត្ត​ទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​ យោងតាម​អនុក្រឹត្យ​ស្តីពី​ «​ការកែសម្រួល​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរ​ណ៍​កម្ពុជា​» ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ គឺ​បានធ្វើ​ការកែសម្រួល​មាត្រា​មួយចំនួន​នៅក្នុង​អនុក្រឹត្យ​លេខ ៥៧ អនក្រ​.​បក​. ចុះ​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​​ ២០១៨​។​ ​អនុក្រឹត្យ​ថ្មី​សរសេរថា​៖ «​អនុ​ក្រឹត្យ​នេះ​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុម​ប្រឹក្សា​ភិ​បាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដែល​សរសេរ​ជា​អក្សរ​កាត់​ថា…

ឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងសារធាតុញៀនជាច្រើន

កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកពារាំង ពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ធ្វើការបង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្ម ធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់ រួមនិងវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ២២ និង ៣០នាទី ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២៤ ស្ថិតនៅភូមិព្រៃតាទេត សង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ។ ជនសង្ស័យ ៤នាក់ ខាងលើ…

រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីររៀបចំដែនដី រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ៣០ខែមករាឆ្នាំ ២០២៤អភិបាលខេត្តស្ទឹងត្រែង លោកស្វាយ សំអ៊ាង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយពិធីនេះ និង មានការអញ្ជើញចូលរួម គណៈអភិបាលក្រុង លោក លោកស្រីដែលជា ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ បើតាមការបញ្ជាក់ពី លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តស្ទឹងត្រែង…

You missed