រដ្ឋបាលខេត្តស្ទឹងត្រែង និងមន្ទីររៀបចំដែនដី រៀបចំពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ៣០ខែមករាឆ្នាំ ២០២៤អភិបាលខេត្តស្ទឹងត្រែង លោកស្វាយ សំអ៊ាង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ដោយពិធីនេះ និង មានការអញ្ជើញចូលរួម គណៈអភិបាលក្រុង លោក លោកស្រីដែលជា ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។ បើតាមការបញ្ជាក់ពី លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តស្ទឹងត្រែង…