Day: February 12, 2024

រដ្ឋាភិបាលកំពុងជំរុញវិស័យទេសចរណ៏ោឱ្យមានសន្ទុះឡើងវិញ

ក្នុងន័យ​ដើម្បី​ពង្រឹង និង​ពង្រីក​វិសាលភាព​ការ​ផ្សព្វ​ផ្សាយ និង​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ដើរលេង​កម្សាន្ត​នៅ​កម្ពុជា​កាន់តែច្រើន រាជរដ្ឋាភិបាល​ក្នុង​សប្តាហ៍​នេះ​បានធ្វើការ​កែសម្រួល​អនុ​ក្រឹត្យ​មួយ​ស្តីពី​ការរៀបចំ និង​ការ​ប្រ​​ព្រឹ​ត្ត​ទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​ យោងតាម​អនុក្រឹត្យ​ស្តីពី​ «​ការកែសម្រួល​អនុក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរ​ណ៍​កម្ពុជា​» ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃទី​ ៦ ខែកុម្ភៈ គឺ​បានធ្វើ​ការកែសម្រួល​មាត្រា​មួយចំនួន​នៅក្នុង​អនុក្រឹត្យ​លេខ ៥៧ អនក្រ​.​បក​. ចុះ​ថ្ងៃទី​ ២ ខែឧសភា ឆ្នាំ​​ ២០១៨​។​ ​អនុក្រឹត្យ​ថ្មី​សរសេរថា​៖ «​អនុ​ក្រឹត្យ​នេះ​កំណត់​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុម​ប្រឹក្សា​ភិ​បាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដែល​សរសេរ​ជា​អក្សរ​កាត់​ថា…

You missed