សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា «សង្ក្រាន្ដ នៅកម្ពុជា» នឹងចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥។ នៅឆ្នាំនេះ សម្ដេចធិបតី ក៏បានប្រកាសឱ្យប្រជាជនកម្ពុជារៀបចំសង្រ្កាន្តឱ្យបានគ្រប់ទិសទី ដើម្បីអបអរឆ្នាំថ្មីឱ្យបានសប្បាយរីករាយ ព្រោះយើងមិនបានបាត់បង់«សង្ក្រាន្ដ»ទៅណាទេ។ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី “ បុណ្យឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម” នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ មីនា ២០២៤ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងវប្បធម៌…