ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងរដ្ឋមន្ដ្រី ជា វ៉ាន់ដេត ចុះកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការដាក់ឲ្យប្រើថ្នាល ឬសេវារដ្ឋាភិបាលឌីជីថល
(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការដាក់ឲ្យប្រើថ្នាល ឬសេវា រដ្ឋាភិបាលឌីជីថល (DGPs)» ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងស្ថាប័នទាំងពីរ ប្រមាណ ៤០០ រូប។ ពិធីនេះ ធ្វើឡើង…