Day: March 15, 2024

សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបទីតាំងលក់និងចែកឆាយសំណាកសត្វព្រៃនៅខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ មន្ត្រីអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែមីនា២០២៤ បានចុះបង្ក្រាបទីតាំងលំនៅដ្ឋានលក់សំណាកសត្វព្រៃមួយកន្លែងស្ថិតនៅភូមិរាជានុកូល២ សង្កាត់ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បន្ទាប់ពីម្ចាស់លំនៅដ្ឋានរូបនោះ បានបង្ហោះលក់សំណាកសត្វព្រៃខុសច្បាប់នៅតាមបណ្តាញសង្គមហ្វេសបុក។ នៅក្នុងប្រតិបត្តិការឆ្មក់ចុះឆែកឆេរនៅទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនបុរសជាអ្នកលក់នោះទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើដើម្បីបន្តនិតិវិធី។ យោងតាមរបាយការណ៏ស្តីពីការបង្ក្រាបបទល្មើសខាងលើ ក្រុមអន្តរាគមន៏បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើបាន ដកវត្ថុតាងរួមមាន កន្ទុយក្ងោក ០១កន្ទុយ ក្រពះប្រម៉ាក្រៀម ០៥ក្រពះ ស្នែងឈ្លោះជាប់ឆ្អឹងក្បាល ១០ស្នែង ស្នែងប្រើស ០៦ដុំ ចង្គូមជ្រូកព្រៃ ៣៦ចង្គូម(ចែ) ក្រចកខ្លាឃ្មុំ ០៤ក្រចក…