យាយម៉ានិងបក្សពួកល្បីខាងកាប់ព្រៃលក់ដីរដ្ឋគ្មានអ្នកហ៊ានប៉ះពេលនេះត្រូវចាប់ខ្លួនជាបន្តបន្ទាប់
ស្ទឹងត្រែង៖ យាយម៉ា ឈ្មោះពិត សៅ សាលម៉ា រួមនិងបក្សពួកមួយចំនួនទៀតដែលល្បីល្បាញថាពុំមានអ្នកណាហ៊ានប៉ះពាក់ព័ន្ធក្នុងសំណុំរឿងកាប់ព្រៃវាទយកដីរដ្ឋលក់បន្តទៅឲ្យប្រជាជន ពេលនេះត្រូវអស់លក្ខណ៍ដោយការក្រសោបចាប់ខ្លួនម្ដងម្នាក់ៗក្រោមស្នាដៃក្រុមអន្តរាគមន៍ពិសេសរបស់សម្តេចមហាបវរធិបតី រួមសហការគណៈបញ្ជាការឯកភាពខេត្តរួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អោយដឹកនាំក្រុមការងារចុះប្រតិបត្តិការផ្ទាល់ រួមគ្នាជាមួយឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងចម្រុះ ចុះអនុវត្តប្រតិបត្តិការយ៉ាងក្តៅគគុកវែករកមុខមេខ្លោង និងជនល្មើសដុតបំផ្លាញព្រៃឈើ និងកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែងឱ្យខាងតែបាន។…