នាយឧត្តមសេនីយ៍ សៅ សុខា លើកឡើងថា តួនាទីជាមេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងជាអម្រែកដ៏ធ្ងន់ ព្រោះស្ទឹងត្រែងជាតំបន់ក្តៅ
ស្ទឹងត្រែង៖ នាយឧត្តមសេនីយ៍ សៅ សុខា បានប្រាប់មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែងដែលទើបតែងតាំងថ្មី ត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស ព្រោះស្ទឹងត្រែងជាតំបន់ក្តៅដែលមានចរាចរណ៍គ្រឿងញៀនឆ្លងកាត់ មានបទល្មើសធនធានរ៉ែ និងមានការកាប់ទន្ទ្រានដីព្រៃធ្វើកម្មសិទ្ធិ។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់លោកឧត្តមសេនីយ៍ត្រី សេង សុភាព ដែលជាមេបញ្ជាការកងរាជអាវុធហត្ថរបស់ខេត្តស្ទឹងត្រែងថ្មីថា ត្រូវបង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវបង្ការ និងបង្ក្រាបបទល្មើស។ នាយឧត្តសេនីយ៍ សៅ សុខា…