នារីនគរបាលដាច់ចិត្តលោតទឹកបញ្ចបជិវិតចោលកូនទើបសម្រាលបានពីរខែ
ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្ត និងក្រុងស្ទឹងត្រែង ព្រមទាំងក្រុមគ្រួសារនៃសព បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ និងបានចំណាយពេលវេលាជាច្រើនម៉ោង ជិះទូកទាំងថ្ងៃទាំងយប់ ដើម្បីតាមស្វែងរកសាកសពស្ត្រី ដែលជាមន្ត្រីនគរបាលក្រុងម្នាក់ ក្រោយពីស្ត្រីនោះបានសម្រេចចិត្តធ្វើអត្តឃាត លោតពីលើស្ពានសេកុងស្ទឹងត្រែង បញ្ចប់ជីវិតពីលើលោកនេះ ដោយបានបន្សល់ទុកនូវស្វាមី និងកូនស្រី ប្រុស ២នាក់ទៀត ឱ្យរស់រងនូវភាពរងារ។ សាកសពត្រូវបានរកឃើញ នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ ឧសភា ២០២៤ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីធ្វើអត្តឃាត (ស្ពានសេកុងស្ទឹងត្រែង) ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។…