រពឹសដៃផ្ទៃឆ្អែត យោធាម្នាក់នេះរពឹងដៃដែរ បាញ់បោះសេរីជ្រុះស័ក្តិអស់ពីស្មា
រាជធានីភ្នំពេញ៖ ពាក្យចាស់លោកពោលថា រពឹសដៃផ្ទៃឆ្អែត តែមន្ត្រីយោធាម្នាក់នេះវិញរពឹងដៃកេះកៃកាំភ្លើងបាញ់មេឃ៥គ្រាប់ ត្រូវនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចលុបឈ្មោះ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ បន្ទាប់ពីបុគ្គលនេះបានបាញ់បោះសេរី ប្រព្រឹត្តនៅយប់ថ្ងៃទី២ ខែឧសភាកន្លងទៅ។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៣ ខែឧសភា បានបញ្ជាក់យ៉ាងដូច្នេះថា៖«លុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ តួនាទីជា ជំនួយការ នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។ មូលហេតុ ល្មើសច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន…