ប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តស្ទឹងត្រែង
ស្ទឹងត្រែង÷ លោកឧត្តមអគានុរក្សថ្នាក់លេខ២ លីម វាសនា ពីអនុប្រធាននាយកដ្ឋានមកកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែងជំនួស លោកឧត្តមអគានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ដែលទៅបម្រើការងារថ្មីនៅមណ្ឌលអប់រំកែប្រែទី៤។ ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៧ មិថុនា ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ, លោកសែនវ៉ាន់ស៊ីមអភិបាលរងខេត្ត ,ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។ បន្ទាប់ពី លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង មានមតិផ្តាំផ្ញើនោះមក ឯកឧត្តមឧត្តមអគានុរក្សថ្នាក់លេខ១ ឈន សាណាត…