ពិធីប្រកាសមុខតំណែង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងលោក សរ សុពុត្រា អតីតអភិបាលរងខេត្តកំពង់ស្ពឺ ជាអភិបាលខេត្តស្ទឹងត្រែង ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវបានតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ និងគោលការណ៍ណែនាំគន្លឹះៗ ទៅកាន់អភិបាលខេត្តស្ទឹងត្រែងថ្មី លោក សរ សុពុត្រា ឲ្យការបន្តថែរក្សា…