អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza
បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែលបាននិយាយថា កងកុម្ម៉ង់ដូរបស់ខ្លួន បានជួយសង្គ្រោះ ចំណាប់ខ្មាំងជាជនជាតិអារ៉ាប Bedouin ម្នាក់ នៅក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្គាហ្សា។ ចំណាប់ខ្មាំងម្នាក់នេះ ត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលក្រុមហាម៉ាស វាយប្រហារនៅថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក Kaid Farhan Elkadi មាន អាយុ 52 ឆ្នាំត្រូវបានជួយសង្គ្រោះនៅក្នុងប្រតិបត្តិការមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដោយកងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) និងកងកម្លាំងសេវាការបារសន្តិសុខនៅក្នុងស្រុក Shin Bet។ សេចក្តីរាយការណ៍ដដែលបានបន្តថា លោក…