Day: August 29, 2024

អ៊ីស្រាអែលជួយសង្គ្រោះចំណាប់ខ្មាំងមា្នក់នៅក្នុងតំបន់ Gaza

បរទេស៖ យោធារបស់ប្រទេសអ៊ីស្រាអែលបាននិយាយថា កងកុម្ម៉ង់ដូរបស់ខ្លួន បានជួយសង្គ្រោះ ចំណាប់ខ្មាំងជាជនជាតិអារ៉ាប Bedouin ម្នាក់ នៅក្នុងផ្លូវរូងក្រោមដីនៅតំបន់ហ្គាហ្សា។ ចំណាប់ខ្មាំងម្នាក់នេះ ត្រូវបានចាប់ពង្រត់ក្នុងអំឡុងពេលក្រុមហាម៉ាស វាយប្រហារនៅថ្ងៃទី ៧ ខែតុលា នៅប្រទេសអ៊ីស្រាអែល។ យោងតាមសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក Kaid Farhan Elkadi មាន អាយុ 52 ឆ្នាំត្រូវបានជួយសង្គ្រោះនៅក្នុងប្រតិបត្តិការមួយនៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប ដោយកងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) និងកងកម្លាំងសេវាការបារសន្តិសុខនៅក្នុងស្រុក Shin Bet។ សេចក្តីរាយការណ៍ដដែលបានបន្តថា លោក…

ក្នុង ១ឆ្នាំ នៃរាជរដ្ឋាភិបាលថ្មី ទាក់ទាញគម្រោងវិនិយោគ ៣៩១ ក្រោមទុនជាង ៧.៥ពាន់លានដុល្លារ

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៨ សីហា នេះ ថា ក្នុងរយៈពេល១ឆ្នាំ (ខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។ ប្រភព ដដែល បន្ដថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន…

ផ្សោត ១ក្បាល ដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមាត្រូវបានជួយសង្គ្រោះ

កោះកុង៖ មន្ត្រីសង្កាត់ជលផលស្មាច់មានជ័យសហការជាមួយសហគមន៍នេសាទពាមក្រសោបជួយសង្គ្រោះផ្សោត១ក្បាលដែលជាប់នឹងឬសកោងកាងនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង។ នេះ បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៤។ ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នាយសង្កាត់រដ្ឋបាលជលផលស្មាច់មានជ័យ សហការជាមួយប្រធាន និងសមាជិកសហគមន៍នេសាទពាមក្រសោប ដោយបានជួយសង្គ្រោះផ្សោតមួយក្បាល ដែលមានប្រវែង ២,៤០ ម៉ែត្រ ទម្ងន់ប្រមាណ ១២០ គីឡូក្រាម ជាប់នឹងឬសកោងកាង ស្ថិតនៅក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ បើតាមប្រភពដដែល ក្រោយពីសង្គ្រោះ…

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ (អ.ដ.ក) និងផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងការសិក្សាស្រាវជ្រាវពីអភិក្រម ដែលមានប្រសិទ្ធិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឦសាន

ស្ទឹងត្រែង៖ នៅសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ មានកិច្ចប្រជុំផ្សព្វផ្សាយរវាងរដ្ឋបាលខេត្តស្ទឹងត្រែងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការ ហៅកាត់ថា(អ.ដ.ក) ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មរបស់ខ្លួន និងការសិក្សាស្រាវជ្រាវពីអភិក្រម ដែលមានប្រសិទ្ធិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ឦសាន។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក អ ដ ក និងឯកឧត្តម សរ សុពិត្រា អភិបាលខេត្តស្ទឹងត្រែង ។ លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៍ និងជាសមាជិក…

You missed