Month: September 2024

ទូកដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាម ដែលបានបាញ់លិចនៅបាតទន្លេមេគង្គ ត្រូវបានរកឃេីញនិងស្រង់មកលេីគោកវិញ

ខេត្តសៀមរាប៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានស្វាគមន៍ទូកដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមដែលបានបាញ់លិចនៅបាតទន្លេមេគង្គ ត្រូវបានរកឃេីញនិងស្រង់មកលេីគោកវិញ ឥឡូវនេះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានដឹកពីកំពង់ផែភ្នំពេញ មកដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប។ អគ្គនាយកស៊ីម៉ាក់ បានបន្តថា នាវានេះអាចត្រូវបានពួនស្ទាក់បាញ់ពន្លិច ឬបាញ់ប្រយុទ្ធដណ្តេីមយកគ្រាប់នៅកំឡុងសង្គ្រាមនៅទសវត្ស១៩៧០ និងបានលិចនៅបាតទន្លេប្រមាណជាង៥០ឆ្នាំកន្លងមកហេីយ និងបានប្រតិបត្តិការស្រង់យកគ្រាប់ព្រមទាំងទូកនេះដោយកម្លាំងកងយោធពលខេមរភូមិន្ទ។ សូមបញ្ជាក់ថា នៅសារមន្ទីរតេជោសន្តិភាព មានអាគារសម្រាប់តាំងសម្ភារៈសឹក រូបភាពនិងឯកសារសក្ខីកម្មសំណល់យុទ្ឌភណ្ឌក្រោមទឹកមួយកន្លែងដែលកំពុងតែមមាញឹករៀបចំនិងដាក់តំឡេីងភស្តុតាងនិងព័ត៌មាននានា។ គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ អគ្គនាយកស៊ីម៉ាក់ ធ្លាប់មានប្រសាសន៍ថា៖ សារមន្ទីរសន្តិភាពអាចក្លាយជាមរតកនៃការចងចាំនូវសង្គ្រាមវិនាសកម្មក្នុងរយៈពេលចុងក្រោយនៃសម័យទំនេីបនៅព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ!…

Gumball 3000 Rallyនៅកម្ពុជា នឹងបង្កើតកំណត់ត្រា Guinness World Record

សៀមរាប៖ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 Rally ដែលប្រមូលផ្ដុំទៅដោយរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណិតៗជាច្រើនទៀត បានបង្ហាញវត្ដមាននៅក្នុងប្រទេសកម្ពុជា។ ព្រឹត្ដិការណ៍អន្ដរជាតិដ៏ពិសេសនេះប្រព្រឹត្ដិទៅដោយភាពអស្ចារ្យ និងអាចចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌ជាតិកម្ពុជាទៅកាន់ពិភពលោក។ ព្រឹត្ដិការណ៍ Gumball 3000 Rally អាចនឹងបង្កើតកំណត់ត្រាពិភពលោក (Guinness World Record) ដ៏ធំមួយនៅខាងមុខប្រាសាទអង្គរវត្តដែលបានប្រមូលផ្ដុំរថយន្ដទំនើបៗ និងប្រណិតៗច្រើនជាងគេបំផុតនៅលើពិភពលោក។ កាលពីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ម្ចាស់រថយន្តទំនើបជាច្រើនមកពីអន្តរជាតិនិងជាតិបានប្រមូលផ្តុំគ្នានៅមុខព្រះរាជដំណាក់នៃខេត្តសៀមរាប។ ក្នុងនោះដែររថយន្តទំនើបៗ…

វិស័យទេសចរណ៍ខេត្តសៀមរាបបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអំឡុងខែតុលាខាងមុខនេះ នឹងមានជើងហោះហើរចូលមកកាន់ខេត្តសៀមរាបបន្ថែមទៀត ក្នុងនោះនៅថ្ងៃទី២៧ ខែតុលា នឹងមានជើងហោះហើរសៀមរាប-បាងកក-សៀមរាប (ធ្វើការហោះហើរជារៀងរាល់ថ្ងៃ) ដោយក្រុមហ៊ុន ThaiAirways និងនៅថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមធ្វើការហោះហើរគោលដៅភូកេត-សៀមរាប-ភូកេត។ ក្រៅពីនេះនឹងមានជើង ហោះហើរមកពីគោលដៅផ្សេងៗទៀត ដែលនឹងហោះចូលក្នុងខេត្តសៀមរាបក្នុងខែតុលាដែររួមមានមកពីប្រទេសចិន មានបីក្រុមហ៊ុន មកពីកូរ៉េមានពីរក្រុមហ៊ុន និងមកពីឥណ្ឌាមានមួយក្រុមហ៊ុនដែលនេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។ អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ នៅក្នុងពិធីបើកវេទិការទេសចរណ៍កម្ពុជា-ចិន២០២៤ (Cambodia-China…

ដំណើរទស្សនកិច្ចទៅទិសឦសានលើកដំបូង ដែលពោរពេញដោយស្នាមញញឹម

ដំណើរទស្សនកិច្ចជើងដំបូងរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ប៉ែកឦសាននៃប្រទេសកម្ពុជា បានធ្វើដំណើរចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៥ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកញ្ញានេះ ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីធ្វើទស្សនកិច្ចក្នុងតម្រាយផ្លូវដែលបានកំណត់រួចគឺ៖ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។ ពោរពេញដោយក្តីសប្បាយរីករាយ និងក្រោយស្រស់ស្រូបអាហារពេលព្រឹករួចដំណើរទស្សនកិច្ច ពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១គឺ៖ ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ ក៏ដូចជាស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងជាបន្តបន្ទាប់។ ទាំងនេះគឺដោយសារកម្ពុជាមានសន្តិភាពពេញលេញ និងការអភិវឌ្ឍឥតឈប់ឈរទាំងនៅកម្រិតជាតិ និងកម្រិតសហគមន៍មូលដ្ឋាន…

​​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយ​ប៉ែ​ត​ មិន​តម្រូវ​អោយ​នាំ​ចូល​ទំនិញ​ជាប់ពន្ធ​នោះ​ទេ​

បន្ទាយ​មាន​ជ័យ​៖ ​មន្ត្រី​គយ​ និង​រដ្ឋករ​នៅ​តែ​បន្ត​ការ​រឹត​បន្តឹង និង​ទប់ស្កាត់​ទំនិញ​ជាប់ពន្ធ​ដែល​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គិតត្រឹម​​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិតនៅ​​ក្រុង​ប៉ោយ​ប៉ែ​ត ​។ មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​ ទំនិញ​ជាប់ពន្ធ​នៅ​តែ​បន្ត​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ តាម​រទេះ​បង្កប់​តាម​រថយន្ត​ និង​រទេះអូស​ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ​ និង​ជា​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា មន្ត្រី​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បា​នប​ង្រឹ​ង​ទប់ស្កាត់​នៅ​តែ​បន្ត​ចាប់​បាន​ដែល​ជា​ទំនិញ​ជាប់ពន្ធ​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ មន្ត្រី​គយ​ និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​ ​រាល់​ទំនិញ​ដែល​ឈ្មួញ​លួចលាក់​នាំ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចាប់​បាន​ត្រូវ​បញ្ជូន​ទៅ​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ប៉ោយ​ប៉ែ​ត ហើយ​រៀបចំ​ឯកសារ​ប្រគល់​ជូន​ទៅ​សាខា​គយ​ និង​រដ្ឋាករ​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់​។ មន្ត្រី​គយ ​និង​រដ្ឋាករ​បាន​បញ្ជាក់​ថា​​ច្រក​ទ្វារ​អន្តរ ជាតិ​ប៉ោយ​ប៉ែ​ត​ មិន​តម្រូវ​អោយ​នាំ​ចូល​ទំនិញ​ជាប់ពន្ធ​នោះ​ទេ​ ព្រោះ​គ្មាន​កន្លែង​បង់ពន្ធ​ គឺ​មាន​តែ​ច្រក​ទ្វារ​អន្តរជាតិ​ស្ទឹង​បទ​…

ឯកឧត្តម សរ សុពុត្រា ដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធី ទិវាអក្ខរកម្មជាតិ ៨កញ្ញាលើកទី២៤ ប្រារព្ធឡើងនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំ ត្រៀមរៀបចំពិធីទិវាអក្ខរកម្មជាតិ៨កញ្ញាលើកទី២៤ ដែលនឹងប្រារព្ធនៅខេត្តស្ទឹងត្រែង ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី ជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យ ដ៏ខ្ពង់ខ្ពស់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ។ ក្នុងកិច្ចប្រជុំទាំងមូល…

You missed