Day: September 20, 2024

ទូកដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាម ដែលបានបាញ់លិចនៅបាតទន្លេមេគង្គ ត្រូវបានរកឃេីញនិងស្រង់មកលេីគោកវិញ

ខេត្តសៀមរាប៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានស្វាគមន៍ទូកដឹកជញ្ជូនគ្រាប់ក្នុងសម័យសង្គ្រាមដែលបានបាញ់លិចនៅបាតទន្លេមេគង្គ ត្រូវបានរកឃេីញនិងស្រង់មកលេីគោកវិញ ឥឡូវនេះកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ម្សិលមិញនេះ បានដឹកពីកំពង់ផែភ្នំពេញ មកដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅស្រុកបាគង ខេត្តសៀមរាប។ អគ្គនាយកស៊ីម៉ាក់ បានបន្តថា នាវានេះអាចត្រូវបានពួនស្ទាក់បាញ់ពន្លិច ឬបាញ់ប្រយុទ្ធដណ្តេីមយកគ្រាប់នៅកំឡុងសង្គ្រាមនៅទសវត្ស១៩៧០ និងបានលិចនៅបាតទន្លេប្រមាណជាង៥០ឆ្នាំកន្លងមកហេីយ និងបានប្រតិបត្តិការស្រង់យកគ្រាប់ព្រមទាំងទូកនេះដោយកម្លាំងកងយោធពលខេមរភូមិន្ទ។ សូមបញ្ជាក់ថា នៅសារមន្ទីរតេជោសន្តិភាព មានអាគារសម្រាប់តាំងសម្ភារៈសឹក រូបភាពនិងឯកសារសក្ខីកម្មសំណល់យុទ្ឌភណ្ឌក្រោមទឹកមួយកន្លែងដែលកំពុងតែមមាញឹករៀបចំនិងដាក់តំឡេីងភស្តុតាងនិងព័ត៌មាននានា។ គួររម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ អគ្គនាយកស៊ីម៉ាក់ ធ្លាប់មានប្រសាសន៍ថា៖ សារមន្ទីរសន្តិភាពអាចក្លាយជាមរតកនៃការចងចាំនូវសង្គ្រាមវិនាសកម្មក្នុងរយៈពេលចុងក្រោយនៃសម័យទំនេីបនៅព្រះរាជាណាចក្រដ៍កំសត់តូចមួយនេះ!…

Gumball 3000 Rallyនៅកម្ពុជា នឹងបង្កើតកំណត់ត្រា Guinness World Record

សៀមរាប៖ ព្រឹត្តិការណ៍ក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 Rally ដែលប្រមូលផ្ដុំទៅដោយរថយន្ត Hypercar, Supercar, Sportcar និងរថយន្តប្រណិតៗជាច្រើនទៀត បានបង្ហាញវត្ដមាននៅក្នុងប្រទេសកម្ពុជា។ ព្រឹត្ដិការណ៍អន្ដរជាតិដ៏ពិសេសនេះប្រព្រឹត្ដិទៅដោយភាពអស្ចារ្យ និងអាចចូលរួមផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌ជាតិកម្ពុជាទៅកាន់ពិភពលោក។ ព្រឹត្ដិការណ៍ Gumball 3000 Rally អាចនឹងបង្កើតកំណត់ត្រាពិភពលោក (Guinness World Record) ដ៏ធំមួយនៅខាងមុខប្រាសាទអង្គរវត្តដែលបានប្រមូលផ្ដុំរថយន្ដទំនើបៗ និងប្រណិតៗច្រើនជាងគេបំផុតនៅលើពិភពលោក។ កាលពីរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ម្ចាស់រថយន្តទំនើបជាច្រើនមកពីអន្តរជាតិនិងជាតិបានប្រមូលផ្តុំគ្នានៅមុខព្រះរាជដំណាក់នៃខេត្តសៀមរាប។ ក្នុងនោះដែររថយន្តទំនើបៗ…

វិស័យទេសចរណ៍ខេត្តសៀមរាបបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអំឡុងខែតុលាខាងមុខនេះ នឹងមានជើងហោះហើរចូលមកកាន់ខេត្តសៀមរាបបន្ថែមទៀត ក្នុងនោះនៅថ្ងៃទី២៧ ខែតុលា នឹងមានជើងហោះហើរសៀមរាប-បាងកក-សៀមរាប (ធ្វើការហោះហើរជារៀងរាល់ថ្ងៃ) ដោយក្រុមហ៊ុន ThaiAirways និងនៅថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមធ្វើការហោះហើរគោលដៅភូកេត-សៀមរាប-ភូកេត។ ក្រៅពីនេះនឹងមានជើង ហោះហើរមកពីគោលដៅផ្សេងៗទៀត ដែលនឹងហោះចូលក្នុងខេត្តសៀមរាបក្នុងខែតុលាដែររួមមានមកពីប្រទេសចិន មានបីក្រុមហ៊ុន មកពីកូរ៉េមានពីរក្រុមហ៊ុន និងមកពីឥណ្ឌាមានមួយក្រុមហ៊ុនដែលនេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។ អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ នៅក្នុងពិធីបើកវេទិការទេសចរណ៍កម្ពុជា-ចិន២០២៤ (Cambodia-China…

You missed