Month: October 2024

ព្រឹត្តិការណ៍ស្នាមញញឹមកម្ពុជា ក្រោមប្រធានបទ “យើងរួមគ្នាដើម្បីវប្បធម៌ ទេសចរណ៍”

សៀមរាប៖ ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា សម្រាប់ឆ្នាំ២០២៤នេះ គឺជាលើកទី២ហើយ ដែលរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួបទី២០ នៃការយាងឡើងគ្រងព្រះបរមរាជ្យសម្បត្តិរបស់អង្គព្រះករុណាជាអម្ចាស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និង ដើម្បីជាការរួមគ្នាជំរុញការផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ផូរផង់របស់ខ្មែរ និងជាការបង្ហាញសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក។ ប្រជាពលរដ្ឋដែលមកពីតាមបណ្តាខេត្តនានាចូលរួមក្នុងព្រឹត្តិការណ៍នេះបានបង្ហាញក្ដីរីករាយ និងមានក្ដីរំភើប ដែលបានទស្សនាផ្ទាល់នូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលបានបង្ហាញឱ្យឃើញពីសិល្បៈ វប្បធម៌ និងអរិយធម៌ខ្មែរយើង ដែលបន្សល់ទូកពីដូនតាខ្មែរយើង។ ពិសេសនោះ ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺបានរំលឹកឱ្យយើងឃើញនូវវីរភាពរបស់ព្រះអង្គ ជាការដាសតឿនដល់កូនខ្មែរជំនាន់ក្រោយឱ្យពង្រឹងចំណងសាមគ្គីភាព ជាតិនិយមនៃប្រជាជនខ្មែរ។ ពួកគាត់បានលើកឡើងបន្តថា តាមរយៈព្រឹត្តិការណ៍នេះ នឹងរួមគ្នាផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។…

ខឹ-ង-ថៅកែមិនបើកប្រាក់ខែឲ្យ ចាប់ឆ្កែថៅកែទុក ទីបំផុតជា-ប់-គុ-ក

រាជធានីភ្នំពេញ ៖ បុរសជាកម្មករម្នាក់ បានឡើងមកពីស្រុកកំណើត ធ្វើការនៅភ្នំពេញ ត្រូវថៅកែជំពាក់ប្រាក់ខែ មិនទាន់បើកឱ្យ លុះខឹងរឿងថៅកែសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ រកការពិតមិនឃើញ ក៏បែកគំនិតលួចចាប់កូនឆ្កែរបស់ថៅកែ យកទៅស្រុក ដើម្បីជាថ្នូរនឹងការទាមទារឱ្យថៅកែបើកលុយឱ្យខ្លួន ទីបំផុតត្រូវថៅកែស្រីប្តឹងសមត្ថកិច្ចចាប់ ឃាត់ខ្លួន ជាហេតុធ្វើឱ្យក្រុមគ្រួសារភាគីកម្មករ កើតទុក្ខមិនសុខចិត្ត ទទូចទាមទាររកយុត្តិធម៌។ ករណីកម្មករលួចកូនឆ្កែថៅកែ ខាងលើនេះ បានកើតឡីង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនយុវជនជាកម្មករ…