Day: November 7, 2024

កូនដំរីវង្វេងវ៉ូងមួយក្បាលត្រូវបានជួយសង្គ្រោះនៅក្នុខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃមួយក្បាល ត្រូវបានប្រទះឃើញនៅព្រៃជិតចម្ការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ប្រជាសហគមន៍នៅទីនោះបានឱ្យដឹងថា កូនដំរីនេះ ត្រូវបានប្រទះឃើញនៅដាច់ពីហ្វូងប្រហែលជិតពីរសប្តាហ៍មកហើយ គិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមន៍អភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃមួយក្បាលនេះ ។ ដោយកូនដំរីមានស្ថានភាពស្គម ដោយមានអាការៈបាក់ទឹកដោះ ទើបក្រុមការងារអង្គការ WCS បានសហការជាមួយក្រុមការងារអង្គការ WWF,…