Day: November 21, 2024

ខេត្តស្ទឹងត្រែងនឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ

ស្ទឹងត្រែង ៖ ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យ ត្រូវបានក្រុងពាលី ដើម្បីរៀបចំសាងសង់នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤ នេះក្រោមអធិបតីភាព ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ផងដែរ។ ទីលានតេជោសន្តិភាពនិងវេទិការនាគជ័យនឹងធ្វើឲ្យក្រុងស្ទឹងត្រែងកាន់តែមានសោភ័ណភាពឡើងមួយកម្រឹតថែមទៀត។ហើយរៀបចំទីលានតេជោសន្តិភាព​និងវេទិការនាគជ័យ​នេះឡើង​ក្នុងគោលបំណងសម្រាប់ប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាឬផ្សេងៗ របស់ខេត្ត ជាពិសេសអាចអនុញ្ញាត​ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត ឬហាត់ប្រាណនៅលើទីលាននេះផងដែរ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ។…

សម្តេចបវរធិបតី​ ហ៊ុន ម៉ាណែត ចូលរូមអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា​ និងរបៀបវារ:សំខាន់ៗមួយចំនួនទៀត។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានចូលអបអរសាទរដល់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ ប្រាក់ ​សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រីក្រសួងការបរទេស ​និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ សូមបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ បានធ្វើឡើងតាមរបៀបវារៈចំនួន​ ៤៖ ១) ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល…