ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់
ផ្ទះប្រជាពលរដ្ឋមួយកន្លែងត្រូវបានអគ្គីភ័យលេបត្របាក់គ្មានសល់ ដោយហេតុការនេះបានកើតឡើងនៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុការបញ្ជាក់ថា មូលហេតុដែលបង្ករឲ្យមានការឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ប្រភពបន្តថា អគ្គិភ័យនេះធ្វើឱ្យឆេះផ្ទះទំហំ ៧ម៉ែត្រ x ១២ម៉ែត្រ អស់ទាំងស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ។ សម្ថកិច្ចដែលចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅវេលាម៉ោង១១:២០នាទីព្រឹក ថ្ងៃទីខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ អគ្គិភ័យ ចំនួន ០៦គ្រឿង…