Month: December 2024

សម្ដេច តេជោ ហ៊ុន​សែន៖២៦ឆ្នាំមុន (២៩ ធ្នូ ១៩៩៨ -២៩ ធ្នូ ២០២៤) ជាថ្ងៃនៃការបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជាព។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានរំលឹកថា ការទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមផ្សេងទៀត នៅផ្ទះសម្តេច នាក្រុងតាខ្មៅ កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុងនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំរបស់កម្ពុជា។ តាមបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបានលើកឡើងថា «២៦ឆ្នាំមុនថ្ងៃនេះ ២៩ធ្នូ១៩៩៨ មេដឹកនាំខ្មែរក្រហមរួមមានខៀវ សំផន នួន ជា, អៀង សារី និងសមាជិកគណៈរដ្ឋមន្ត្រីផ្សេងទៀត…

សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោបានអប់រំនិងធ្វើកិច្ចសន្យាចំពោះសិស្ស០៦នាក់បានវា.យគ្នានៅក្នុងវិទ្យាល័យទួលអំពិលបណ្តាលឲ្យសិស្ស០១នាក់រងរបួសស្រាល

បន្ទាប់ពីកើតមានករណីសិស្សវិទ្យាល័យទួលអំពិល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញមានការវា.យតប់គ្នានៅក្នុងសាលាហើយរូបភាពនេះបានបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម កាលពីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បង្កឲ្យមានការភ្ញាក់ផ្អើល។សិស្សបង្កចំនួន០៦នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោឃា.ត់នាំមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤ ។ បន្ទាប់ពីសមត្ថកិច្ចបានសួរនាំសិស្សបង្កទាំងនោះរួចហើយ សមត្ថកិច្ចក៏បានអញ្ជើញលោកនាយកសាលា លោកគ្រូអ្នកគ្រូប្រចាំថ្នាក់ និងអាណាព្យាបាលសិស្សទាំងសងខាង ខណៈនោះអាណាព្យាបាលទាំងសងខាងក៏ដូចលោកគ្រូអ្នកគ្រូ ក៏បានសំណូមកពរសមត្ថកិច្ចឲ្យមានការសម្របសម្រួលគ្នាសុំមិនធ្វើការប្តឹងផ្តល់គ្នានោះទេ ដោយសុំឲ្យសមត្ថកិច្ចធ្វើការអប់រំពួកគេដោយសារការវាយគ្នានោះជារឿងទំនាស់យល់ច្រឡំគ្នា ហើយសិស្សរងគ្រោះទទួលរងរបួសស្រាល ពួកគេក៏បានទទួលស្គាល់កំហុស និងក៏មានការសុំទោសពីអាណាព្យាបាលសិស្សបង្កចំពោះអាណាព្យាបាលសិស្សរងគ្រោះ ហើយអាណាព្យាបាលមានការយោគយល់គ្នា ។ ដោយយោងការសំណូមពរខាងលើសមត្ថកិច្ចពិនិត្យឃើញពួកគេមិនមែនជាមុខសញ្ញាក្រុមក្មេងទំ.នើ.ង។ លោកអធិការនគរបាលខណ្ឌដង្កោ ក៏បានសុំគោលការណ៍ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន…

គណៈប្រតិភូរដ្ឋបាលខេត្តស្ទឹងត្រែង បានបំពេញទស្សនកិច្ចនៅក្រុមហ៊ុន Lester Xiamen ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ

(ប្រទេសចិន)៖ ក្រុមហ៊ុន Lester Xiamen ផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ជាសហគ្រាសឈានមុខគេ នៅ ខេត្ត ហ្វូ ជាន ប្រទេសចិន បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូខេត្តស្ទឹងត្រែងដឹកនាំដោយ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីទស្សនកិច្ចសិក្សា ទៅលើបច្ចេកវិទ្យាខ្ពស់នៃផ្ទាំងអគ្គិសនីប្រើពន្លឺព្រះអាទិត្យដែលមាន២ប្រភេទគឺប្រភេទលើដំបូលនិងប្រភេទព្យួជញ្ជាំង សហគ្រាសឈានមុខគេក្នុងឧស្សាហកម្មផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ខេត្ត ហ្វូ ជានវាត្រូវបានផ្តល់កិត្តិយសជាសហគ្រាសឈានមុខគេក្នុងឧស្សាហកម្ម រដ្ឋាភិបាលចិន ដែលគួរឱ្យទុកចិត្ត អង្គភាពកម្រិតខ្ពស់ក្នុងការពេញចិត្តរបស់អ្នកប្រើប្រាស់ គោរពតាមកិច្ចសន្យា និងកិត្តិយសដែលត្រូវបានផ្តល់រង្វាន់ ម៉ាកយីហោ Xiamen…

នាវាចម្បាំងសហរដ្ឋអាមេរិកនឹងចូលចតនៅកំពុងផែក្រុងព្រះសីហនុចំនួន៥ថ្ងៃ

ក្រសួងការពារជាតិ បានឲ្យដឹងថា នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិកនឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល៥ ថ្ងៃដែលមាននាវិកសរុបចំនួន១០៣នាក់ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានឲ្យដឹងថា តបតាមសំណើរបស់សហរដ្ឋអាមេរិក ក្នុងការចូលសំចតនាវា និងទទួលបានការឯកភាពពីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន១០៣នាក់នឹងធ្វើការចូលសំចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ។…

សារព័ត៌មានចុះផ្សាយថា ក្នុងផ្សារមានបង្គប់ល្បែងស៊ីសងខុសច្បាប់ កម្លាំងនរគបាលចុះពិនិត្យរជាក់ស្តែងមិនមែនជាការពិត

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងក្នុងផ្សារទំនើបស៊ីធីម៉ល ស្ថិតក្នុងសង្កាត់វាល់វង ខណ្ឌ៧មករា ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយមានលួចបង្កប់លេងល្បែងស៊ីសងខុសច្បាប់។ ក្រោយពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចពុំឃើញមានបង្កប់ល្បែងស៊ីសងខុសច្បាប់នោះទេ គឺទីតាំងខាងលើជាប្រភេទល្បែងកម្សាន្តរបស់កុមារតែប៉ុណ្ណោះ៕

តំបន់អេកូទេសចរណ៍ នៅតាមដងទន្លេមេគង្គ និងការប្រើប្រាស់ អគ្គីសនីដោយសូឡា ជួយបង្កើនជីវភាពសេដ្ឋកិច្ចស្រ្តី ក្នុងគ្រួសារកាត់បន្ថយការបំពុលបរិស្ថាន

ស្ទឹងត្រែង៖ ប្រជាជននៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន បានទាញសក្ដានុពលធម្មជាតិនៅតាមដងទន្លេមេគង្គលើ រួមផ្សំជាមួយប្រពៃណីដូនតា ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបអាហារ ព្រមទាំងចំណេះជំនាញបន្ថែមផងដែរ មកបម្រើឱ្យវិស័យអេកូទេសចរណ៍ បានប្រាក់ចំណូលបន្ថែមជួយបង្កើនជីវភាពសេដ្ឋកិច្ចស្រ្តី បង្កើនភាពអង់អាច ដល់ស្រ្តីនៅតាមជនបទ ដើម្បីដំណោះស្រាយភាពធន់និងបំរែបំរួលអាកាសធាតុ និងបង្កើនភាពអង្គអាចផ្នែកសេដ្ឋកិច្ចគ្រួសារ ដែលគិតគូរអំពីយេនឌ័រ។ ដោយឡែកក្រុមស្រ្តី សូឡា គឺជាចំណែកមួយយ៉ាងសំខាន់ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារ ដោយការនាំផ្ទាំងអគ្គីសនីប្រើព្រះអាទិត្យ សំរាប់កការប្រើប្រាស់នៅតាមផ្ទះ រឺតាមទីតាំងដែលបោះតង់កំសាននៅលើកោះ តាមដងទន្លេងមេគ្គជាដើម កាត់បន្ថយការប៉ះពាល់បរិស្ថាន កាត់បន្ថយចំណាយរាល់ថ្ងៃ។ នេះបើតាមការគូសបញ្ជាក់ពីរដ្ឋបាលឃុំកោះស្នែង។ លោកជំទាវ ស៊ី វណ្ណបុទម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដឹកនាំប្រតិភូ ក្នុងនោះមានមកពីប្រទេសចិន…