Day: January 10, 2025

អ្នកបើកឡានបុកតារាចម្រៀងរ៉េប ដាវិឌ ឬទ្ធិរុទ្រ ស្លាប់ ត្រូវចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយផ្តន្ទាទោសតាមមាត្រា ៨៥

ភ្នំពេញ ៖ ​សំណុំរឿង​ពាក់ព័ន្ធ​ករណីគ្រោះថ្នាកចរាចរណ៍រវាងរថយន្តនិងម៉ូតូដែលបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ដាវិឌ ឬទ្ធិរុទ្រ ហៅ​ RuthKo ស្លាប់ នៅចំណុចផ្លូវ ៦០ម៉ែត្រ ភូមិទួលរកា២ សង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ពេលនេះត្រូវបានចោទប្រកាន់អ្នកបើកបររថយន្តពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ ដោយបទល្មើស ព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ យោងតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចាក់ឲ្យដឹងកាលពីថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២៥ថា នៅវេលាម៉ោង០១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង…

រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ភ្នំកំពង់ត្រាចជាកន្លែងគោរពបូជាសាសនា អេកូទេសចរណ៍ និងវប្បធម៌

តំបន់ភ្នំកំពង់ត្រាចដែលជាភ្នំថ្មកំបោរ ដែលធ្លាប់បានផ្តល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែដើម្បីធ្វើរោងចក្រស៊ីម៉ងត៍កាលពេលឆ្នាំ២០២០កន្លងទៅ នៅថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រកាសរក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌សម្រាប់ខេត្តកំពត។ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះរឿងការរក្សាទុកនេះ ខណៈអាជ្ញាធរខេត្តថានឹងសហការគ្នាធ្វើយ៉ាងណាឱ្យតំបន់ភ្នំកំពង់ត្រាចកាន់តែមានភាពទាក់ទាញភ្ញៀវច្រើនជាងមុន។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត រក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រកាសនាថ្ងៃនេះ គឺយោងទៅតាមការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…