យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងចំនួនមនុស្សបួននាក់ ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ
ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងចំនួនមនុស្សបួននាក់ដែលរងការវាយប្រហារពីហ្វូងសត្វឃ្មុំ ដែលហេតុការដ៏កម្រនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ខណៈជនរងគ្រោះកំពុងដេកលើ អង្រឹង ក្រោមដើមប័រ ក្នុងភូមិ ពូក្រេង ឃុំស្រែអំពូម ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។ តាមកំណត់ហេតុសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីឃ្មុំចង្អេរទិចរហូតបានបង់ជីវិតមានឈ្មោះ អឹម វណ្ណេត ភេទ ស្រី អាយុ ៤៩ ឆ្នាំ ជនជាតិ ខ្មែរ…