ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែននៅខេត្តរតនគិរី
ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បានដឹកគណៈប្រតិភូ និងក្រុមជំនាញ អញ្ជើញត្រួតពិនិត្យការកសាងផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម អមដំណើរដោយលោក វ៉ាន់ សោភា អភិបាលរងខេត្តរតនគិរី ដែលហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្រ្តនេះ ត្រូវបានកសាងឡើងក្នុងគោលដៅពង្រឹងការការពារសន្តិសុខជាតិ ពង្រឹងបណ្តាញផ្លូវគមនាគមន៍ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងដំណើរត្រួតពិនិត្យនេះ គណៈប្រតិភូបានត្រួតពិនិត្យយ៉ាងម៉ត់ចត់លើគុណភាពផ្លូវ វឌ្ឍនភាពនៃការសាងសង់ និងបញ្ហាដែលកំពុងប្រឈម។ ឯកឧត្តម ខ្វាន់ ស៊ាម បានជជែកពិភាក្សាបន្ថែមជាមួយក្រុមជំនាញ…