Month: January 2025

រាជរដ្ឋាភិបាលសម្រេចរក្សាទុកតំបន់ភ្នំកំពង់ត្រាចជាកន្លែងគោរពបូជាសាសនា អេកូទេសចរណ៍ និងវប្បធម៌

តំបន់ភ្នំកំពង់ត្រាចដែលជាភ្នំថ្មកំបោរ ដែលធ្លាប់បានផ្តល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែដើម្បីធ្វើរោងចក្រស៊ីម៉ងត៍កាលពេលឆ្នាំ២០២០កន្លងទៅ នៅថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រកាសរក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌សម្រាប់ខេត្តកំពត។ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះរឿងការរក្សាទុកនេះ ខណៈអាជ្ញាធរខេត្តថានឹងសហការគ្នាធ្វើយ៉ាងណាឱ្យតំបន់ភ្នំកំពង់ត្រាចកាន់តែមានភាពទាក់ទាញភ្ញៀវច្រើនជាងមុន។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត រក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ការប្រកាសនាថ្ងៃនេះ គឺយោងទៅតាមការសម្រេចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា…

សម្ដេចតេជោ​ ហ៊ុន​ សែន ៖ គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្ដូរបស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសថា គណបក្សប្រជាជនកម្ពុជាគឺជានិមិត្តរូបនៃការផ្លាស់ប្តូររបស់កម្ពុជា ហើយសម្តេច បានបន្តអំពាវនាវឲ្យបងប្អូនប្រជាពលខ្មែរទាំងអស់ត្រូវជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ក្នុងឱកាសអញ្ជើញដឹកនាំប្រារព្ធពិធីមីទ្ទីងខួបលើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា (៧-១-១៩៧០ ៧-១-២០២៥) នៅមហាសន្និបាតកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន រំលឹកថា កម្ពុជាដែលបាន ចេញដំណើរពីលេខសូន្យ បានសម្រេចសមិទ្ធផលដ៏ត្រចះត្រចងក្នុងការស្តា កសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ធ្វើឲ្យភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់មកក្រោម ១០ភាគរយ មុនពេលមាន វិបត្តិកូវីដ-១៩។ សម្តេចតេជោ…

ចាប់ខ្លួនមន្ត្រីអាវុធហត្ថខេត្តតាកែវបីនាក់ករណីបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម

រកឃើញមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីម្នាក់ ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អង្គភាពបានរកឃើញលោកវរសេនីយ៍ឯក ង៉េត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងនាយចំណង់ ស៉ិន សុវណ្ណារិទ្ធ ជំនួយការការិយាល័យគ្រឿងញៀនខេត្ត ពាក់ព័ន្ធការទទួលសំណូកជាថ្នូរនឹងការមិនបង្ក្រាបបទល្មើសគ្រឿងញៀន៧គីឡូក្រាម និងល្បែងស៉ីសងខុសច្បាប់ ព្រមទាំងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៉ើបអង្កេត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជាក់ថា នាយអាវុធហត្ថខេត្តតាកែវ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែមករាកន្លងទៅ រកឃើញ២នាក់ពាក់ព័ន្ធបទល្មើសស៉ីសំណូក (ទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាប បទល្មើសគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ និងធ្វើឲ្យបែកការសម្ងាត់ក្នុងការស៊ើបអង្កេត)…

ស្នូរទះដៃអបរអរសាទរយ៉ាងទ្រហឹងអឺងកងយល់ព្រមតាមការជួយដោះស្រាយសម្របសម្រួលយ៉ាងប៉ិនប្រសប់ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម សរ សុពុត្រា

ស្ទឹងត្រែង៖ កាលពីពេលថ្មីៗនេះ នៅចំនុចអូរចំបក់ ស្រុកសេសាន បានលឺស្នូរទះដៃបន្លឺឡើង ខណៈពេល ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងតំបន់ដីមិនស្របច្បាប់នោះ ហើយបានយល់ព្រមតាមការជួយដោះស្រាយសម្របសម្រួល ទៅរស់នៅលើដីស្របច្បាប់វិញ ។ តាមPage ផ្លូវការរបស់ឯកឧត្តម អភិបាលខេត្ត បានបង្ហោះកាលពីកន្លងទៅនេះថា៖( ដោយសំដៅលើការរស់នៅលើដីមិនស្របច្បាប់របស់ប្រជាពលរដ្ឋ ចំនុចអូរចំបក់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយបានសរសេរថា)៖ មានតែគោលការណ៍ឈ្នះ…