Month: February 2025

ផ្ទះអាវុធមួយប្រាវទីបំផុតចោរប្លន់ជើងខ្លាំងព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច

មុខសញ្ញាចោរប្ល.,ន់ប្រដាប់អាវុ.,ធដែលបា.,ញ់តបតគ្នាច្រើនគ្រាប់បានព្រមប្រគល់ខ្លួនឲ្យសមត្ថកិច្ច ក្រោយពីផ្ទុះអាវុធដាក់គ្នាមួយប្រាវ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋដែលរស់នៅក្បែរតំបន់កើតហេតុ។ សូមជម្រាបថា មានករណីចោ.រប្ល,.ន់ បា.ញ់តដៃគ្នាជាមួយសមត្ថកិច្ច បានកើតឡើងនៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយចោ/រ មានកាំ.ភ្លើ.ងស្វ័យបត់ បានបា.ញ់តដៃគ្នាជាមួយសមត្ថកិច្ចពីក្នុងផ្ទះមួយកន្លែង ដោយមិនព្រមប្រគល់ខ្លួនឱ្យសមត្ថកិច្ចតាមសម្រួលឡើយ ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីសំឡេងគ្រាប់កាំភ្លើងបាញ់ស្ងប់ស្ងាត់កម្លាំងសមត្ថកិច្ចចម្រុះនៅតែបន្តព័ទ្ធផ្ទះនោះដោយមិនឱ្យមុខសញ្ញាចេញទៅណានោះទេ។ នៅជញ្ជាំងផ្ទះគេឃើញស្នាមគ្រាប់បាញ់ឡើងសុះ មានស្នាមបែកកញ្ចក់បង្អួចផ្ទះរបស់ជនសង្ស័យផងដែរ។ បើតាមប្រភពមួយបានបង្ហើបថា អត្តសញ្ញាណចោរប្លន់នោះ គឺជាអតីតអាវុធហត្ថម្នាក់ និងតែងតែធ្វើសកម្មភាពប្លន់គ្រប់ទីកន្លែង ។ កាលពីថ្ងៃទី ៣១ មករា កន្លងទៅ មុខសញ្ញាចោរប្លន់រូបនេះ បានធ្វើសកម្មភាពធាក់ម៉ូតូសិស្ស…

សង្ស័យប្រចណ្ឌប្រពន្ធថាមានប្រុសថ្មីតាអាយុ៧០កា-ប់ប្រពន្ធ-ស្លា–ប់

ខេត្តបាត់ដំបង : នៅថ្ងៃទី២២ ខែកុម្ភៈ ២០២៥ វេលាម៉ោង០២ និង០០ នាទីយប់ទៀបភ្លឺ ត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ឃាតកម្មគិតទុកជាមុន មួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកាំបិតខ្វែវ(ប្រភេទកែច្នៃ) បានធ្វើសកម្មភាព-កា–ប់-ទៅលើប្រពន្ធឈ្មោះ ថឿង អែម អាយុ៣៨ឆ្នាំ…

បុរសម្នាក់បីប្រពន្ធចេញពីពេទ្យហើយស្រែថា ចប់ ពេទ្យគ្មានគុណធម៌!ចូលមួយភ្លែតជិតមួយលានរៀល

បុរសម្នាក់នាំប្រពន្ធចេញពីមន្ទីរសម្រាក់ព្យាបាលមួយកន្លែង ហើយស្រែកឆោឡោថា ចប់ ពេទ្យគ្មានគុណធម៌!ចូលមួយភ្លែតជិតមួយលានរៀលហើយដេញអោយទៅពេទ្យធំ…!។ ប៉ុន្តែមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺព័ត៌មាន ថា ប្តីប្រពន្ធមួយគូនេះធ្វើល្បិចគេចមិនព្រមសហការជាមួយសមត្ថកិច្ចនគរបាលករណីជម្លោះមានអំពើហឹង្សាឯណោះវិញទេ។ បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភះ បានបញ្ជាក់ថា កាលពី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា នាគ ដែក បាន បង្ហោះរូបភាពវីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ ចប់ ពេទ្យគ្មានគុណធម៌! ចូលមួយភ្លែតជិតមួយលានរៀល…

លោក Zelensky ព្រម​ចុះហត្ថលេខា​ប្រគល់រ៉ែ​កម្រ​របស់ខ្លួនឱ្យទៅអាមេរិកតាមការទាមទាររបស់លោកTRUMP

លោក Zelensky ព្រម​ចុះហត្ថលេខា​ប្រគល់រ៉ែ​កម្រ​របស់ខ្លួនឱ្យទៅអាមេរិកតាមការទាមទាររបស់លោកTRUMP។ នេះយោងតាមការចុះផ្សាយរបស់​សារព័ត៌មាន​AFP នាពេលថ្មីកន្លងទៅនេះ។ បានឱ្យដឹងថា កិច្ច​ព្រមព្រៀង​នេះ ត្រូវបាន​គេមើលឃើ្ថា​វាមានសារៈសំខាន់​ ក្នុងការ​បមបេញ​តាមការទាមទារ​របស់សហរដ្ឋអាមេរិក ដើម្បីស្វែងរក​សន្តិភាពរវាង​អ៊ុយក្រែន និង​រុស្ស៊ី ឈានដល់​ការ​បញ្ចប់​សង្គ្រាម​រយៈពេល​បីឆ្នាំរបស់ប្រទេសទាំងពីរ​នេះ ។ គួរ​បញ្ជាក់ថា​ ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន បានចាប់​ផ្ដើម​ប្រឈម​មុខ​ដាក់​គ្នា​​និងឈានដល់ការផ្ទុះ​សង្គ្រាម​ ចាប់ពីអំឡុង​ដើមឆ្នាំ ២០២២​កន្លងទៅ ដែលគិតមកដល់ដើមឆ្នាំ ២០២៥​នេះ មានរយៈ​ពេល៣ឆ្នាំហើយ​ដែល​ប្រទេស​ទាំងពីរនេះ​បានផ្ទុះសង្គ្រាម​៕

ចោរ​ថ្លើមធំហ៊ានចូលលួច​ផ្ទះ​ស្តេចប្រដាល់អេភូថង

ភ្នំពេញ ៖ លោកចោរចិត្ត​ស្លុយម្នាក់​ ចូលលួចផ្ទះអ្នកណាមិនលួច មកលួច​ចំផ្ទះ​របស់​គ្រូប្រដាល់គុនខ្មែរ អេភូថង ចុងក្រោយ​ទាំងគ្រូទាំង​សិស្ស​ចាប់ក្របួច​បាន ប្រគល់ជូនសមត្ថកិច្ច ។ហេតុការណ៍ចោរចូលគាស់ផ្ទះរបស់លោកគ្រូអេ ភូថង ​បានកើតឡើ​ងនៅវេលា​យប់​ថ្ងៃទី ២២ ចូលថ្ងៃទី២៣ កុម្ភៈ ២០២៥ និងត្រូវ​បាន​ ​ម្ចាស់ផ្ទះ ចាប់បាន តែមុននឹង​ចាប់បាន​លោក​ចោរ​នេះ បានតដៃប៉ុន្មានក្បាច់ជាមួយ​កីឡាករ​ល្បីឈ្មោះ អេ អំាម៉ារីន ភូថង តែក៏ត្រូ​វអាំមេរីន​ ផ្ដួល​បានសម្រេច និងចងដៃមកក្រោយ ។ បើតាម​អ្នកស្រីស សុម៉ាលី ភរិយាលោកអេភូថង…

នរគបាលស្រុកសណ្ដាន់កោះហៅពលរដ្ឋម្នាក់មកធ្វើកិច្ចសន្យាគ្រាន់តែចូលខមិនសួររឿងធ្វើសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ

កំពង់ធំ ៖ ពិតជា​រឿង​ដ៏ថ្មីបំផុតមិនធ្លាប់​មាន​មែន ដោយសមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ បានហៅ​ពលរដ្ឋ​មួយរូប​ឱ្យចូលមកធ្វើកិច្ច​សន្យា និងសុំទោស​ ព្រោះតែ​ពលរដ្ឋម្នាក់នេះ បានចូល​ទៅ​ខមិន​​​លើ​ផេក​ស្នង​ការខេត្ត​កំពង់ធំ រឿង​ធ្វើសៀវភៅគ្រួសារ និ​ងសៀវ​ភៅ​ស្នាក់​នៅ ។ យោងតាម​របយាការណ៍របស់អធិការ​ដ្ឋាន​​ ស្រុកសណ្ដាន់​ ផ្ញើ​ជូន​លោក​ស្នងការ​ខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គណនីហ្វេសប៊ុក​ឈ្មោះ សុភ័ក្រ សឿង បាន​ខមិន​ចូលក្នុង​ផេក​របស់​ស្នងការ​ដ្ឋាន​​នគរ​បាលខេត្តកំពង់ធំ ដោយបានសរសេររៀបរាប់ថា ៖ ជម្រាបសួរ​បាទ ចុះបើធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅស្នាក់នៅ​វិញ តើប៉ុន្មានថ្ងៃទើប​ធ្វើបាន ខ្ញុំ​ធ្វើ​តាំងពីខែ១១…

សេចក្តីប្រកាសព័ត៌មានពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាត់ខ្លួនលោក សុខ ទូច ពិនិត្យជាតិស្រវឹង

នៅវេលាម៉ោង ១១:៣១ ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសជាសាធារណៈ ទាក់ទងនឹងករណីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនដើម្បីត្រួតពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវភ្នំពេញ-ហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី។ នៅវេលាម៉ោង ១១:៥៥ យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញ-ហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង។…

អាជ្ញាធរក្រុងស្ទឹងត្រែង និងសហគមន៍រួមគ្នាសម្អាតបរិស្ថាន លើកកម្ពស់ទីក្រុងស្អាត

នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ រដ្ឋបាលក្រុងស្ទឹងត្រែង និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង បានសហការជាមួយមន្ទីរបរិស្ថានខេត្ត ដឹកនាំ និងជំរុញសកម្មភាពសម្អាតបរិស្ថាននៅសង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី។ សកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន ទីក្រុងស្អាត និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍ ដើម្បីរួមចំណែកការពារបរិស្ថាន។ ក្នុងកម្មវិធីនេះ មានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំងបី ប៉ុស្តិ៍រដ្ឋបាល លោកគ្រូអ្នកគ្រូ មេភូមិ អនុភូមិ សិស្សានុសិស្ស ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៥១៥ នាក់។…

អគ្គនាយកសុីម៉ាក់បញ្ជាក់ជូនកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំថា នៅតែរក្សាការងារដដែល

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានអញ្ជើញជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសម្រួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពសុីម៉ាក់។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់ ឯកឧត្តម ហេង រតនា បានសរសេរថា ក្នុងឳកាសនេះ ឯកឧត្តមបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតឱ្យអង្គភាពសុីម៉ាក់(CMAC )រៀបចំ និងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ ឲ្យនៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ។…

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ឧត្តរមានជ័យ៖ ប្លែកមែន! អ្នកសារអព័ត៌មានម្នាក់នាំយកគ្រាប់មីនតោន ១គ្រាប់ ទៅប្រគល់ជូនសមត្ថកិច្ចក្រុងសំរោង ខេត្តឧត្តរមានជ័យ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលអ្នកសារព័ត៌មានរូបនេះ និងមិត្តភក្តិរបស់គាត់១នាក់ទៀត បានដឹកគ្រាប់មីនតោន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់អង្គ ភាពគេហទំព័រ មាតុភូមិ ប្រចាំខេត្តឧត្តរមានជ័យ…