Day: February 1, 2025

ចៅហ្វាយខេត្តស្ទឹងត្រែងប្រាប់ឲ្យតាមរកមុខក្រុមកាប់ឈើទាលធំៗ៥៦ដើមមកទទួលខុសត្រូវចំពោះមុខច្បាប់

ស្ទឹងត្រែង៖ ថ្មីៗកន្លងទៅនេះមានដើមឈើទាល៥៦ដើម ត្រូវជនខិលខូចលួចកាប់ អារច្រៀក នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ឈើដែលកាប់នោះមួយចំនួនធំត្រូវបានដឹកចេញ និងខ្លះទៀតដែលមានទំហំធំៗនៅបន្សល់ទុកនៅក្បែរគល់របស់វា។ ឆ្លើយតបចំពោះទង្វើដ៏គគ្លើននេះ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា ប្រាប់ទៅកងកម្លាំងសមត្ថកិច្ចឲ្យតាមរកមុខអ្នកកាប់បំផ្លាញព្រៃឈើទាំងនោះមកទទួលទោសតាមច្បាប់។ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានលើកឡើងយ៉ាងដូច្នេះថា «អ្នកល្មើស និងបក្ខពួក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ នៅពេលដែលការស្រាវជ្រាវវែកមុខឃើញ»។ គួរជំរាបថា យ៉ាងហោចណាស់ មានដើមឈើទាលមានទំហំធំៗ និងខ្ពស់សន្លឹមរាប់សិបដើម ត្រូវបានគេលួចកាត់រំលំ និងច្រៀកជាឈើធ្វើផ្ទះ។ ឈើធំៗ ដែលគេលួចកាត់រំលំនេះ…

ករណីកាប់ឈើធំៗ៥៦ដើមក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ

ស្ទឹងត្រែង៖ បន្ទាប់ពីមានការផ្សាយព័ត៌មានពីការកាប់រំលំឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុងភូមិសាស្រ្តភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងរួចមក ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានចេញបទបញ្ជាឲ្យអាជ្ញារធរស្រុក និងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យដោយផ្ទាល់ដល់ទីតាំងចំណុចខាងលើនេះ។ ក្រោយទទួលបានបទបញ្ជានេះរួចហើយនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្ត ដឹកនាំលោក ទូច វិចិត្រ នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ លោក នួន ពិសី នាយយករងដែន និងមន្ត្រីឧទ្យានុរក្ស…