អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
ឧត្តរមានជ័យ៖ ប្លែកមែន! អ្នកសារអព័ត៌មានម្នាក់នាំយកគ្រាប់មីនតោន ១គ្រាប់ ទៅប្រគល់ជូនសមត្ថកិច្ចក្រុងសំរោង ខេត្តឧត្តរមានជ័យ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលអ្នកសារព័ត៌មានរូបនេះ និងមិត្តភក្តិរបស់គាត់១នាក់ទៀត បានដឹកគ្រាប់មីនតោន១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ លោក ទឺ ពិទូ អ្នកយកព័ត៌មានរបស់អង្គ ភាពគេហទំព័រ មាតុភូមិ ប្រចាំខេត្តឧត្តរមានជ័យ…