Day: February 15, 2025

អាជ្ញាធរក្រុងស្ទឹងត្រែង និងសហគមន៍រួមគ្នាសម្អាតបរិស្ថាន លើកកម្ពស់ទីក្រុងស្អាត

នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ រដ្ឋបាលក្រុងស្ទឹងត្រែង និងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង បានសហការជាមួយមន្ទីរបរិស្ថានខេត្ត ដឹកនាំ និងជំរុញសកម្មភាពសម្អាតបរិស្ថាននៅសង្កាត់ព្រះបាទ និងសង្កាត់សាមគ្គី។ សកម្មភាពនេះមានគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន ទីក្រុងស្អាត និងបង្ហាញពីស្មារតីសាមគ្គីភាពក្នុងសហគមន៍ ដើម្បីរួមចំណែកការពារបរិស្ថាន។ ក្នុងកម្មវិធីនេះ មានការចូលរួមយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន រួមមាន ក្រុមប្រឹក្សាសង្កាត់ កងកម្លាំងទាំងបី ប៉ុស្តិ៍រដ្ឋបាល លោកគ្រូអ្នកគ្រូ មេភូមិ អនុភូមិ សិស្សានុសិស្ស ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ៥១៥ នាក់។…

អគ្គនាយកសុីម៉ាក់បញ្ជាក់ជូនកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំថា នៅតែរក្សាការងារដដែល

នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នាកងឯកភាពកំចាត់មីនទី៥ ខេត្តត្បូងឃ្មុំ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានអញ្ជើញជួបសំណេះសំណាលផ្សព្វផ្សាយអំពីការកែសម្រួលកម្លាំង និងបុគ្គលិកស្ថិតនៅក្រោមគម្រោងជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្រមកអង្គភាពសុីម៉ាក់។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់ ឯកឧត្តម ហេង រតនា បានសរសេរថា ក្នុងឳកាសនេះ ឯកឧត្តមបានបញ្ជាក់ជូនកងកម្លាំងទាំងអស់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបន្តគាំទ្រពេញទំហឹងអនុញ្ញាតឱ្យអង្គភាពសុីម៉ាក់(CMAC )រៀបចំ និងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ដោយសារការផ្អាក និងកាត់រំសាយក្នុងគម្រោងជំនួយសហរដ្ឋអាម៉េរិកនេះ ឲ្យនៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមជូនប្រជាពលរដ្ឋតាមសំណូមពរ។…