Day: February 24, 2025

សង្ស័យប្រចណ្ឌប្រពន្ធថាមានប្រុសថ្មីតាអាយុ៧០កា-ប់ប្រពន្ធ-ស្លា–ប់

ខេត្តបាត់ដំបង : នៅថ្ងៃទី២២ ខែកុម្ភៈ ២០២៥ វេលាម៉ោង០២ និង០០ នាទីយប់ទៀបភ្លឺ ត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ឃាតកម្មគិតទុកជាមុន មួយបានកើតឡើង បង្កដោយជនសង្ស័យឈ្មោះ មុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រដាប់ដោយកាំបិតខ្វែវ(ប្រភេទកែច្នៃ) បានធ្វើសកម្មភាព-កា–ប់-ទៅលើប្រពន្ធឈ្មោះ ថឿង អែម អាយុ៣៨ឆ្នាំ…

បុរសម្នាក់បីប្រពន្ធចេញពីពេទ្យហើយស្រែថា ចប់ ពេទ្យគ្មានគុណធម៌!ចូលមួយភ្លែតជិតមួយលានរៀល

បុរសម្នាក់នាំប្រពន្ធចេញពីមន្ទីរសម្រាក់ព្យាបាលមួយកន្លែង ហើយស្រែកឆោឡោថា ចប់ ពេទ្យគ្មានគុណធម៌!ចូលមួយភ្លែតជិតមួយលានរៀលហើយដេញអោយទៅពេទ្យធំ…!។ ប៉ុន្តែមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីបំភ្លឺព័ត៌មាន ថា ប្តីប្រពន្ធមួយគូនេះធ្វើល្បិចគេចមិនព្រមសហការជាមួយសមត្ថកិច្ចនគរបាលករណីជម្លោះមានអំពើហឹង្សាឯណោះវិញទេ។ បើយោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភះ បានបញ្ជាក់ថា កាលពី រសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម Facebook មួយដែលមានឈ្មោះថា នាគ ដែក បាន បង្ហោះរូបភាពវីដេអូ និងខ្លឹមសារចំណងជើង (Caption) ថា៖ ចប់ ពេទ្យគ្មានគុណធម៌! ចូលមួយភ្លែតជិតមួយលានរៀល…

លោក Zelensky ព្រម​ចុះហត្ថលេខា​ប្រគល់រ៉ែ​កម្រ​របស់ខ្លួនឱ្យទៅអាមេរិកតាមការទាមទាររបស់លោកTRUMP

លោក Zelensky ព្រម​ចុះហត្ថលេខា​ប្រគល់រ៉ែ​កម្រ​របស់ខ្លួនឱ្យទៅអាមេរិកតាមការទាមទាររបស់លោកTRUMP។ នេះយោងតាមការចុះផ្សាយរបស់​សារព័ត៌មាន​AFP នាពេលថ្មីកន្លងទៅនេះ។ បានឱ្យដឹងថា កិច្ច​ព្រមព្រៀង​នេះ ត្រូវបាន​គេមើលឃើ្ថា​វាមានសារៈសំខាន់​ ក្នុងការ​បមបេញ​តាមការទាមទារ​របស់សហរដ្ឋអាមេរិក ដើម្បីស្វែងរក​សន្តិភាពរវាង​អ៊ុយក្រែន និង​រុស្ស៊ី ឈានដល់​ការ​បញ្ចប់​សង្គ្រាម​រយៈពេល​បីឆ្នាំរបស់ប្រទេសទាំងពីរ​នេះ ។ គួរ​បញ្ជាក់ថា​ ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន បានចាប់​ផ្ដើម​ប្រឈម​មុខ​ដាក់​គ្នា​​និងឈានដល់ការផ្ទុះ​សង្គ្រាម​ ចាប់ពីអំឡុង​ដើមឆ្នាំ ២០២២​កន្លងទៅ ដែលគិតមកដល់ដើមឆ្នាំ ២០២៥​នេះ មានរយៈ​ពេល៣ឆ្នាំហើយ​ដែល​ប្រទេស​ទាំងពីរនេះ​បានផ្ទុះសង្គ្រាម​៕

ចោរ​ថ្លើមធំហ៊ានចូលលួច​ផ្ទះ​ស្តេចប្រដាល់អេភូថង

ភ្នំពេញ ៖ លោកចោរចិត្ត​ស្លុយម្នាក់​ ចូលលួចផ្ទះអ្នកណាមិនលួច មកលួច​ចំផ្ទះ​របស់​គ្រូប្រដាល់គុនខ្មែរ អេភូថង ចុងក្រោយ​ទាំងគ្រូទាំង​សិស្ស​ចាប់ក្របួច​បាន ប្រគល់ជូនសមត្ថកិច្ច ។ហេតុការណ៍ចោរចូលគាស់ផ្ទះរបស់លោកគ្រូអេ ភូថង ​បានកើតឡើ​ងនៅវេលា​យប់​ថ្ងៃទី ២២ ចូលថ្ងៃទី២៣ កុម្ភៈ ២០២៥ និងត្រូវ​បាន​ ​ម្ចាស់ផ្ទះ ចាប់បាន តែមុននឹង​ចាប់បាន​លោក​ចោរ​នេះ បានតដៃប៉ុន្មានក្បាច់ជាមួយ​កីឡាករ​ល្បីឈ្មោះ អេ អំាម៉ារីន ភូថង តែក៏ត្រូ​វអាំមេរីន​ ផ្ដួល​បានសម្រេច និងចងដៃមកក្រោយ ។ បើតាម​អ្នកស្រីស សុម៉ាលី ភរិយាលោកអេភូថង…

នរគបាលស្រុកសណ្ដាន់កោះហៅពលរដ្ឋម្នាក់មកធ្វើកិច្ចសន្យាគ្រាន់តែចូលខមិនសួររឿងធ្វើសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ

កំពង់ធំ ៖ ពិតជា​រឿង​ដ៏ថ្មីបំផុតមិនធ្លាប់​មាន​មែន ដោយសមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ បានហៅ​ពលរដ្ឋ​មួយរូប​ឱ្យចូលមកធ្វើកិច្ច​សន្យា និងសុំទោស​ ព្រោះតែ​ពលរដ្ឋម្នាក់នេះ បានចូល​ទៅ​ខមិន​​​លើ​ផេក​ស្នង​ការខេត្ត​កំពង់ធំ រឿង​ធ្វើសៀវភៅគ្រួសារ និ​ងសៀវ​ភៅ​ស្នាក់​នៅ ។ យោងតាម​របយាការណ៍របស់អធិការ​ដ្ឋាន​​ ស្រុកសណ្ដាន់​ ផ្ញើ​ជូន​លោក​ស្នងការ​ខេត្តកំពង់ធំ បានឱ្យដឹងថា នៅថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គណនីហ្វេសប៊ុក​ឈ្មោះ សុភ័ក្រ សឿង បាន​ខមិន​ចូលក្នុង​ផេក​របស់​ស្នងការ​ដ្ឋាន​​នគរ​បាលខេត្តកំពង់ធំ ដោយបានសរសេររៀបរាប់ថា ៖ ជម្រាបសួរ​បាទ ចុះបើធ្វើ​សៀវភៅ​គ្រួសារ និង​សៀវភៅស្នាក់នៅ​វិញ តើប៉ុន្មានថ្ងៃទើប​ធ្វើបាន ខ្ញុំ​ធ្វើ​តាំងពីខែ១១…