Month: March 2025

មន្ត្រីបរិស្ថានម្នាក់យកគ្រឿងចក្រទៅឈូសឆាយដីក្នុងតំបន់ហាមឃាត់បុកចំមនុស្សស្លាប់

មណ្ឌលគិរី៖ មន្ត្រីបរិស្ថានមួយរូបឈ្មោះ សៀង រ៉ាវី ហៅភ័ក្រ បាននាំយកគ្រឿងចក្រទៅឈូសឆាយដី ស្ថិតនៅតំបន់ហាមឃាត់ ដែលជាដីសម្បទានសង្គមកិច្ចបម្រុងទុក សម្រាប់ផ្ដល់ឲ្យជនក្រីក្រ មានទីតាំងនៅភូមិវ៉ាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ។ ករណីនេះបណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ ខណៈជនរងគ្រោះរូបនោះកំពុងចុះទៅចាប់ត្រីក្នុងទឹកស្រះ ហើយក៏ត្រូវគ្រឿងចក្របុកចំបណ្ដាលឲ្យស្លាប់តែម្ដង ។ ប្រភពពីពលរដ្ឋនៅទីនោះបានប្រាប់ថា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចមានទំហំជាង២០០០ហិកតានេះ គឺនៅមិនទាន់មានការបែងចែក ឬប្រគល់ទៅឲ្យជនក្រីក្រណាឡើយ ដែលកំពុងស្ថិតជាដីបម្រុងសម្រាប់ផ្ដល់ឲ្យជនក្រីក្រ ប៉ុន្តែជាក់ស្ដែងដីសម្បទានទាំងនេះ ត្រូវបានជនខិលខូចគប់គិតគ្នា កាប់ឆ្ការឈូសឆាយដើម្បីគ្រប់គ្រង និងបានលក់ដូរតៗគ្នាច្រើនឆ្នាំមកហើយ ។ ជាក់ស្ដែងសូម្បីលោក…

ថាមែនៗ! ពិតជាករណី\ចា\ប់\ជំ\រិ\ត

ខេត្តកណ្តាល៖ វីដេអូបុរសជនជាតិចិនម្នាក់លោតចេញពីរថយន្តPRIUSទាំងត្រដាបត្រដួស ធ្វើឲ្យសាធារណជនសង្ស័យថាជាករណីចាប់ជំរិតនោះ ពេលនេះច្បាស់ការហើយ គឺពិតជាករណីចាប់ជំវិតទាប្រាក់ពិតប្រាកដមែន។ នេះបើតាមការអះអាងរបស់នគរបាលជាតិកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥។ គួរជម្រាបថា មហាជនជាអ្នកលេងហ្វេសប៊ុក មានការចាប់អារម្មណ៍ខ្លាំងចំពោះវីដេអូឃ្លីប ដែលផេកហ្វេសប៊ុកមួយឈ្មោះ Video Funny បានបង្ហោះវីដេអូ ករណីបុរសជនជាតិចិនម្នាក់ បានព្យាយាមលោ.តចេញពីរថយន្តម៉ាក Prius ពណ៌ក្រហម អមដោយខ្លឹមសារថា៖ (ព័ត៌មានបឋម) នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ យើងមិនទាន់ដឹងថានេះជាករណីអ្វីឱ្យពិតប្រាកដនោះទេ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ២:៣០នាទី ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥។ ឆ្លើយតបចំពោះទំហ្វេសប៊ុកខាងលើនេះ មន្ត្រីនគរបាលជាតិ…

នគរបាលចររាចរណ៍ខេត្តព្រៃវែងឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាមដើម្បីធ្វើការអប់រំ

កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ដោយមិនផាកពិន័យ និងធ្វើឱ្យបានគ្រប់ៗគ្នាតែម្តង។ លោកស្នងការបន្តថា«តទៅទៀត បើពួកគាត់នៅតែល្មើស នោះការអនុវត្តច្បាប់យ៉ាងតឹងរឹងត្រូវតែធ្វើហើយសុំកុំប្រមាថនគរបាល ។ ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។…

ភ្នំពេញ៖ សំណុំរឿងឃាតកម្មករបុរសចិនសម្លាប់ស្ត្រីខ្មែរជាសង្សារ កប់ចោលក្នុងដីខ្សាច់ ត្រឹមរយៈពេលពីរថ្ងៃ ត្រូវកម្លាំងជំនាញព្រហ្មទណ្ធក្រសួងមហាផ្ទៃបំបែកបាន។ ជនសង្ស័យជាឃាត្តករពីរនាក់ត្រូវចាប់ខ្លួន ម្នាក់ទៀតជាមេខ្លោងនិងជាអ្នករៀបគម្រោងសម្លាប់បានរត់គេចខ្លួន។ នៅចំពោះមុខសមត្ថកិច្ចពួកគេសារភាពថា នារីរងគ្រោះដឹងរឿងសម្ងាត់ពួកគេច្រើនពេកទើបត្រូវសម្លាប់បំបិតមាត់។ បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា ស្ដ្រីម្នាក់ដែលត្រូវបានជនជាតិចិនសម្លា.ប់ រួចយកសពទៅកប់ក្នុងដីខ្សាច់ នៅផ្លូវ៦០ម៉ែត្រ ក្បែរផ្សារទំនើបអ៊ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ នៅពេលនេះ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ខណៈនៅសល់មេខ្លោងម្នាក់ កំពុងបន្ដរង់គេចខ្លួន ។ សូមបញ្ជាក់ថា…

បំណងប្រាថ្នាទាំង១០០មុនលាចាកលោក

មហាជនដែលជាអ្នកលេងហ្វេសប៊ុកអានបណ្តើស្រក់ទឹកភ្នែកបណ្តើរ នូវកំណត់ហេតុមុនលាចាកលោករបស់កុមារ៉ា «រ៉ា សុវណ្ណរាជ» រៀបរាប់ពីបំណងប្រាថ្នាទាំង១០០ ដែលខ្លួនចង់បាន តែគួរឲ្យស្តាយប្អូនប្រុសគ្នានពេលបន្តសម្រេចបំណងប្រាថ្នាទាំងនេះទេ។ យោងតាមគណនីហ្វេសប៊ុក ឈ្មោះ ពេជ្រ រតនា កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២៥ បានរំលេចនូវរឿងដ៏ក្តុកក្តួល ដោយបង្ហាញពីកំណត់ហេតុមុនលាចាកលោករបស់កុមារ៉ា «រ៉ា សុវណ្ណរាជ» រៀបរាប់ពីបំណងប្រាថ្នាទាំង១០០ ដោយបញ្ជាក់ពីវត្ថុដែលខ្លួនចង់បាន និងរឿងដែលខ្លួនចង់ធ្វើនៅជាតិក្រោយ ខណៈដែលប្អូនដឹងខ្លួនមិនអាចបន្តជីវិត បន្ទាប់ពីពុលថ្នាំបាញ់ម៉ូតូ។ ខាងក្រោមនេះគឺជាបំណងប្រាថ្នារបស់កុមារ៉ា «រ៉ា សុវណ្ណរាជ»មុនលាចាកលោក បំណងប្រាថ្នាទាំងមូលរបស់ខ្ញុំ 1/ខ្ញុំចង់បានទូរសព្ទ័ 2/ខ្ញុំចង់ដើរលេង 3/…

នារីខ្មែររាងតូចច្រឡឹងត្រូវសង្សាចិន,.ស.ម្លា.,ប់,,កប់ក្នុងដីខ្សាច់

ភ្នំពេញ៖ នារីខ្មែររាងតូចច្រឡឹងសម្ផស្សស្រស់សោភាម្នាក់មិនគួរណាមានវាសនាអភ័ព្វ មកជួបសង្សាជនជាតិចិន លើកដៃប្រល័យជិវិត ហើយយកសពនាង ទៅកប់ប្លង់ចោលក្នុងខ្សាច់។ សមត្ថកិច្ចកាយកសពមកពិនិត្យពីច័យ ឃើញស្ត្រីដ៏កម្សត់រូបនេះ ស្លាប់ទាំងអាក្រាតកាយ ហើយដៃទាំងពីរត្រូវឃាតករចងស្លាបសេក។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នាវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ ស្លាប់ទាំងអាក្រាតកាយ ដៃទាំងះពីរមានចងស្លាបសេក ហើយកប់ក្នុងដីខ្សាច់ ស្ថិតនៅផ្លូវ60ម៉ែត្រ បឹងតាលួស ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ ។ បើតាមសម្តីម្តាយបង្កើតស្ត្រីរងគ្រោះ កូនស្រីរបស់គាត់ ទៅធ្វើការជាមួយជនជាតិចិន ផ្នែកអនឡាញ…

មេចោរខ្នាយតាន់ល្បី,បា,.ញ់,មិនត្រូវមកចាញ់ពាក្យសំដីនាយឧត្តមសេនីយ៍ សៅ សុខា

មេចោរប្លន់ដែលតាំងខ្លួនជាអតីតមន្ត្រីកងរាជអាវុធហត្ថ និងមានប្រវត្តិធ្លាប់សម្លាប់មនុស្ស ពាក់វត្ថុស័ក្តិសិទ្ធិខ្នាយតាន់ស្ទើរតែមួយជុំក មិនខ្លាចសូម្បីគ្រាប់កាំភ្លើង បែរជាមកចុះចាញ់នឹងវិធីសាស្រ្តប្រើពាក្យសម្ដីលួងលោមដ៏ប៉ិនប្រសប់របស់នាយឧត្តមសេនីយ៍សៅសុខា។ យោងតាមសារសំឡេងឆ្លើយឆ្លងគ្នារវាងជនសង្ស័យនិងសមត្ថកិច្ច ក៏ដូចជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុត្ថលើផ្ទៃប្រទេស។ គេឮមេចោររូបនេះ និយាយថា រូបគេបាញ់មិនត្រូវទេ បើចេះត្រូវសមត្ថកិច្ចបាញ់ស្រោចបែបនេះត្រូវបាត់ហើយ។ ចំពោះរូបគេសេចក្តីស្លាប់ជារឿងធម្មតា។ ត្រង់ចំណុចនេះហាក់បង្ហាញថា ចោររូបនេះដូចមិនខ្លាចញញើតនិងគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចសោះ ទំនងអាងលើវត្ថុសក្តិសិទ្ធិ មន្តអាគម តែរឿងគួរឲ្យចាប់អារម្មណ៍ មេចោរចិត្តស្លុយរូបនេះ បែរជាព្រមទម្លាក់អាវុធ ប្រគល់ខ្លួនឲ្យមន្ត្រីកងរាជអាវុហត្ថចាប់ខ្លួន ព្រោះតែចាញ់នឹងវិធីសាស្ត្រប្រើពាក្យសម្ដីលួងលោមដ៏ប៉ិនប្រសប់របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅវិញ។ សូមរម្លឹកថា នៅក្នុងប្រតិបត្តិការប្រដាប់អាវុធ…