Day: March 2, 2025

នារីខ្មែររាងតូចច្រឡឹងត្រូវសង្សាចិន,.ស.ម្លា.,ប់,,កប់ក្នុងដីខ្សាច់

ភ្នំពេញ៖ នារីខ្មែររាងតូចច្រឡឹងសម្ផស្សស្រស់សោភាម្នាក់មិនគួរណាមានវាសនាអភ័ព្វ មកជួបសង្សាជនជាតិចិន លើកដៃប្រល័យជិវិត ហើយយកសពនាង ទៅកប់ប្លង់ចោលក្នុងខ្សាច់។ សមត្ថកិច្ចកាយកសពមកពិនិត្យពីច័យ ឃើញស្ត្រីដ៏កម្សត់រូបនេះ ស្លាប់ទាំងអាក្រាតកាយ ហើយដៃទាំងពីរត្រូវឃាតករចងស្លាបសេក។ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នាវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ មានហេតុការណ៍ប្រទះឃើញសាកសពនារីវ័យក្មេងម្នាក់ ស្លាប់ទាំងអាក្រាតកាយ ដៃទាំងះពីរមានចងស្លាបសេក ហើយកប់ក្នុងដីខ្សាច់ ស្ថិតនៅផ្លូវ60ម៉ែត្រ បឹងតាលួស ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ ។ បើតាមសម្តីម្តាយបង្កើតស្ត្រីរងគ្រោះ កូនស្រីរបស់គាត់ ទៅធ្វើការជាមួយជនជាតិចិន ផ្នែកអនឡាញ…

មេចោរខ្នាយតាន់ល្បី,បា,.ញ់,មិនត្រូវមកចាញ់ពាក្យសំដីនាយឧត្តមសេនីយ៍ សៅ សុខា

មេចោរប្លន់ដែលតាំងខ្លួនជាអតីតមន្ត្រីកងរាជអាវុធហត្ថ និងមានប្រវត្តិធ្លាប់សម្លាប់មនុស្ស ពាក់វត្ថុស័ក្តិសិទ្ធិខ្នាយតាន់ស្ទើរតែមួយជុំក មិនខ្លាចសូម្បីគ្រាប់កាំភ្លើង បែរជាមកចុះចាញ់នឹងវិធីសាស្រ្តប្រើពាក្យសម្ដីលួងលោមដ៏ប៉ិនប្រសប់របស់នាយឧត្តមសេនីយ៍សៅសុខា។ យោងតាមសារសំឡេងឆ្លើយឆ្លងគ្នារវាងជនសង្ស័យនិងសមត្ថកិច្ច ក៏ដូចជាមួយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុត្ថលើផ្ទៃប្រទេស។ គេឮមេចោររូបនេះ និយាយថា រូបគេបាញ់មិនត្រូវទេ បើចេះត្រូវសមត្ថកិច្ចបាញ់ស្រោចបែបនេះត្រូវបាត់ហើយ។ ចំពោះរូបគេសេចក្តីស្លាប់ជារឿងធម្មតា។ ត្រង់ចំណុចនេះហាក់បង្ហាញថា ចោររូបនេះដូចមិនខ្លាចញញើតនិងគ្រាប់កាំភ្លើងរបស់សមត្ថកិច្ចសោះ ទំនងអាងលើវត្ថុសក្តិសិទ្ធិ មន្តអាគម តែរឿងគួរឲ្យចាប់អារម្មណ៍ មេចោរចិត្តស្លុយរូបនេះ បែរជាព្រមទម្លាក់អាវុធ ប្រគល់ខ្លួនឲ្យមន្ត្រីកងរាជអាវុហត្ថចាប់ខ្លួន ព្រោះតែចាញ់នឹងវិធីសាស្ត្រប្រើពាក្យសម្ដីលួងលោមដ៏ប៉ិនប្រសប់របស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅវិញ។ សូមរម្លឹកថា នៅក្នុងប្រតិបត្តិការប្រដាប់អាវុធ…