Day: March 4, 2025

នគរបាលចររាចរណ៍ខេត្តព្រៃវែងឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាមដើម្បីធ្វើការអប់រំ

កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តព្រៃវែង បានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។ តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ដោយមិនផាកពិន័យ និងធ្វើឱ្យបានគ្រប់ៗគ្នាតែម្តង។ លោកស្នងការបន្តថា«តទៅទៀត បើពួកគាត់នៅតែល្មើស នោះការអនុវត្តច្បាប់យ៉ាងតឹងរឹងត្រូវតែធ្វើហើយសុំកុំប្រមាថនគរបាល ។ ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។…

ភ្នំពេញ៖ សំណុំរឿងឃាតកម្មករបុរសចិនសម្លាប់ស្ត្រីខ្មែរជាសង្សារ កប់ចោលក្នុងដីខ្សាច់ ត្រឹមរយៈពេលពីរថ្ងៃ ត្រូវកម្លាំងជំនាញព្រហ្មទណ្ធក្រសួងមហាផ្ទៃបំបែកបាន។ ជនសង្ស័យជាឃាត្តករពីរនាក់ត្រូវចាប់ខ្លួន ម្នាក់ទៀតជាមេខ្លោងនិងជាអ្នករៀបគម្រោងសម្លាប់បានរត់គេចខ្លួន។ នៅចំពោះមុខសមត្ថកិច្ចពួកគេសារភាពថា នារីរងគ្រោះដឹងរឿងសម្ងាត់ពួកគេច្រើនពេកទើបត្រូវសម្លាប់បំបិតមាត់។ បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានអោយដឹងថា ស្ដ្រីម្នាក់ដែលត្រូវបានជនជាតិចិនសម្លា.ប់ រួចយកសពទៅកប់ក្នុងដីខ្សាច់ នៅផ្លូវ៦០ម៉ែត្រ ក្បែរផ្សារទំនើបអ៊ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញនោះ នៅពេលនេះ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវចាប់ខ្លួនបានហើយកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ខណៈនៅសល់មេខ្លោងម្នាក់ កំពុងបន្ដរង់គេចខ្លួន ។ សូមបញ្ជាក់ថា…