Day: March 11, 2025

មន្ត្រីបរិស្ថានម្នាក់យកគ្រឿងចក្រទៅឈូសឆាយដីក្នុងតំបន់ហាមឃាត់បុកចំមនុស្សស្លាប់

មណ្ឌលគិរី៖ មន្ត្រីបរិស្ថានមួយរូបឈ្មោះ សៀង រ៉ាវី ហៅភ័ក្រ បាននាំយកគ្រឿងចក្រទៅឈូសឆាយដី ស្ថិតនៅតំបន់ហាមឃាត់ ដែលជាដីសម្បទានសង្គមកិច្ចបម្រុងទុក សម្រាប់ផ្ដល់ឲ្យជនក្រីក្រ មានទីតាំងនៅភូមិវ៉ាល់យោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ។ ករណីនេះបណ្ដាលឲ្យជនរងគ្រោះម្នាក់បានស្លាប់ ខណៈជនរងគ្រោះរូបនោះកំពុងចុះទៅចាប់ត្រីក្នុងទឹកស្រះ ហើយក៏ត្រូវគ្រឿងចក្របុកចំបណ្ដាលឲ្យស្លាប់តែម្ដង ។ ប្រភពពីពលរដ្ឋនៅទីនោះបានប្រាប់ថា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចមានទំហំជាង២០០០ហិកតានេះ គឺនៅមិនទាន់មានការបែងចែក ឬប្រគល់ទៅឲ្យជនក្រីក្រណាឡើយ ដែលកំពុងស្ថិតជាដីបម្រុងសម្រាប់ផ្ដល់ឲ្យជនក្រីក្រ ប៉ុន្តែជាក់ស្ដែងដីសម្បទានទាំងនេះ ត្រូវបានជនខិលខូចគប់គិតគ្នា កាប់ឆ្ការឈូសឆាយដើម្បីគ្រប់គ្រង និងបានលក់ដូរតៗគ្នាច្រើនឆ្នាំមកហើយ ។ ជាក់ស្ដែងសូម្បីលោក…