លេងប៉ាតម្សៅចុះឡើងៗវាយគ្នាប្រាវសមត្ថកិច្ចឃាត់ខ្លួនមនុស្ស០៥នាក់
ភ្នំពេញ ៖ វីដេអូយុវជនពីរក្រុមលេងប៉ាតម្ស៉ៅគ្នាហើយក៏បង្កជាអំពើហិង្សាវាយតប់គ្នាបង្ករបួសស្នាមត្រូវបានគេថតបង្ហោះហ្វេសប៊ុកធ្វើឲ្យមានការភ្ញាក់ផ្អើល រំខានដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់ខ្លួនយុវជននៅក្នុងជម្លោះវាយតប់គ្នានោះបាន៥នាក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាយប់ថ្ងៃទី ១១ ខែមេសា ឆ្នំា២០២៥ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សមត្ថកិច្ចបញ្ជាក់ថា មានករណីប្រព្រឹត្តិអំពើហិង្សាបង្ករបួសស្នាម(វាយគ្នាទៅវិញទៅមក) កើតឡើង ០១លើក ដែល បង្កឡើងដោយភាគីចំនួន ០២ក្រុម មធ្យោបាយថ្មើរជើង។ ក្នុងនោះ-ភាគី (ក) ១. ឈ្មោះ ឈឿន វណ្ណី ភេទ ប្រុស…