រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ស្ទឹងត្រែង៖នៅរសៀលថ្ងៃព្រហស្បទី០៣ ខែមេសា ឆ្នាំ២០២៥ នៅឯសាលប្រជុំសាលាខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ ត្រៀមក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលដឹកនាំដោយលោក ឃឹម ផែន អភិបាលរងខេត្ត ជាសហប្រធាន លោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តនិងជាសហប្រធាន ដែលមានការចូលរួមពី លោក លោកស្រីអនុប្រធាននិងសមាជិក សមាជិការនៃអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យ។ នាឱកាសនោះលោក សែម វ៉ាន់ស៊ីម អភិបាលរងខេត្តមានប្រសាសថាដើម្បីបង្កលក្ខណះសប្បាយរីករាយជូនដល់ពលរដ្ឋក្នុងខេត្ត អនុគណៈកម្មការសន្តិសុខ…