Day: April 6, 2025

ឃ្លាំងកែច្នៃឈើមួយកន្លែងត្រូវភ្លើងឆេះហ្មត់

ភ្នំពេញ៖ មានហេតុការណ៍អគ្គិភ័យឆាបឆេះឃ្លាំងកែច្នៃឈើមួយកន្លែង បានកើតឡើងនៅវេលាម៉ោង២៖០០នាទីយប់រំលងអាធ្រាត នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុច ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សមត្ថកិច្ចប្រើប្រាស់ទឹកអស់១៨ឡានទើបគ្រប់គ្រងស្ថានការណ៍បាន។ សមត្ថកិច្ចដែលចុះប្រតិបត្តិការបានឲ្យដឹងថា កម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៥គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១៦ឡាន ស្មើនឹង៧២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើរនឹង១២ម៉ែត្រគូប។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី…

ហ្វូងបាតុករប្រមូលផ្តុំគ្នានៅទូទាំងសហរដ្ឋអាមេរិកប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk

មនុស្សរាប់លាននាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងប្រធានាធិបតី Donald Trump និង Elon Musk នៅទូទាំងរដ្ឋទាំង 50 និងទូទាំងពិភពលោក ដែលរៀបចំដោយចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថា “ការកាន់កាប់ដោយអរិភាព” និងវាយប្រហារលើសិទ្ធិនិងសេរីភាពរបស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់CNNកាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥។ តំណាងអ្នកតវ៉ាម្នាក់បានប្រាប់ថា នេះជាការប្រមូលផ្តុំគ្នាទ្រង់ទ្រាយធំ ក្នុងចំណោមនោះក៏មានមនុស្សប្រមាណជាង១៤០០នាក់បានលើកបដាតវ៉ា និងស្រែកទាមទារឲ្យ លោកប្រធានាធិបតី Donald Trump ចុះចេញពីតំណែង និងទាមទារឲ្យលោកមហាសេដ្ឋី Elon Muskបញ្ឈប់ការច្បាមអំណាចប្រមូលផ្តុំ។ ក្បូនដង្ហែបាតុករត្រូវបានធ្វើឡើងនៅតាមរដ្ឋធានីនានា អគារសហព័ន្ធ ការិយាល័យសភា…