Day: April 16, 2025

ភ្ញៀវទេសចរប្រមាណជាង៨ម៉ឺននាក់ចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងថ្ងៃទី២

ស្ទឹងត្រែង៖ តួលេខចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងនៅថ្ងៃទី២ មានចំនួនប្រមាណជាង៨ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបង្ហាញថា នៅក្នុងថ្ងៃទី០២ នៃព្រឹត្តិការណ៍សង្ក្រាន្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរណ៍ សរុប 82,500នាក់ ដែលក្នុងនោះ ភ្ញៀវជាតិចំនួន 82,531និងភ្ញៀវអន្តរជាតិចំនួន31នាក់។សម្រាប់ថ្ងៃទី១៥ ខែមេសានេះ។ ១-ភ្ញៀវទេសចរតាមរមណីយដ្ឋាន -ភ្ញៀវទេសចរជាតិ7,100នាក់ -ភ្ញៀវទេសចរអន្តរជាតិចំនួន16នាក់ ២-ភ្ញៀវទេសចរលេងកម្សាន្តសង្រ្គាន -ភ្ញៀវទេសចរជាតិនាក់74,300 -ភ្ញៀវទេសចរអន្តរជាតិចំនួន5នាក់ ៣-ភ្ញៀវទេសចរស្នាក់នៅ -ភ្ញៀវទេសចរជាតិ1,100នាក់ -ភ្ញៀវទេសចរអន្តរជាតិចំនួន10នាក់ សូមរំលឹកផងដែរថា ភ្ញៀវទេសចរចូលរួមលេងសង្ក្រាន្តឆ្នាំថ្មីនៅខេត្តស្ទឹងត្រែងសម្រាប់ថ្ងៃទី១មានចំនួនប្រមាណជាង៦ម៉ឺននាក់ផងដែរ៕

សមត្ថកិច្ចឃាត់ខ្លួនជនជាតិកុងហ្គោម្នាក់បង្កការអុកឡុកសង្ក្រាន្តវត្តភ្នំថ្ងៃទី២

បុរសជាជនបរទេសម្នាក់ត្រូវបានកម្លាំងនគរបាលឈរជើងការពារសន្តិសុខសង្គ្រាន្តថ្នាំថ្មីនៅក្នុងខណ្ឌដូនពេញចាប់ខ្លួនបញ្ជូនមកសួរនាំ ខណៈបុរសរូបនេះបង្កការអុកឡុកតាមដងផ្លូនហើយក្បាលរឹងមិនព្រមស្តាប់ការណែនារបស់សមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០និង១៥នាទី ថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៥ នៅចំណុចម្ដុំមន្ទីរពេទ្យគន្ធបុប្ផា ផ្លូវ 90 កែង 47 ភូមិ11 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចនរគបាលបានឲ្យដឹងថា មានករណីជនបរទេស ឈ្មោះ Mukaba Matondo Kevin ភេទប្រុស អាយុ34 ឆ្នាំ ជនជាតិកុងហ្គោ បានបង្កការអុកឡុក តាមដងផ្លូវចំថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តវត្តភ្នំ ថ្ងៃទី2) ហើយត្រូវបានកម្លាំងសមត្ថកិច្ចដែលដែលមានភារកិច្ចឈរជើងការពាររក្សាសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យចូលឆ្នាំថ្មី នៅទីនោះ…