ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឧបត្ថម្ភថវិកា២លានរៀលដល់នគរបាលឆ្នើមចាប់ចោរបានពីរនាក់
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា២លានរៀល លើកទឹកចិត្តជូននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដែលបង្រ្កាបជនសង្ស័យ០២នាក់អំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេស។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងែទី១០ ខែឧសភា ឆ្នាំ២០២៥នេះ។ យោងតាមប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការសហការពីកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមនទើបទទួលតំណែងថ្មីៗ បានអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥…