Day: May 12, 2025

ស្ត្រីខ្មែរជា.ប់.នៅចិនកំពុងត្រូវបានជួយសង្គ្រោះ

ភ្នំពេញ៖ ស្រ្តីខ្មែរពីរនាក់ដែលស្នើសុំឲ្យជួយតាមរយៈការបង្ហោះហ្វេសប៊ុក ដោយអះអាងថា ខ្លួនបានចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជាកំពុងចាត់វិធានការជួយអន្តរាគមន៍។ នេះបើតាមលោក ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្ស កំពុងធ្វើកិច្ចអន្តរាគមន៍ជាបន្ទាន់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដែលក្នុងនោះ មានស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់ចិន ដើម្បីជួយសង្គ្រោះស្រ្តីពីរនាក់ដែលបានអះអាងថា ចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន។ ហើយបើតាមលោកទូច សុខះ…