ចូលគាស់ទូរដែក លួចយកប្រាក់ចំនួន ៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លារ
ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ត្រូវបាននគរបាលស្រាវជ្រាវឃាត់ខ្លួន ក្រោយធ្វើសកម្មភាពបើកទ្វារបន្ទប់ដេក ផ្ទះពលរដ្ឋ ចូលគាស់ទូរដែក លួចយកប្រាក់ចំនួន ៤៥,០០០ដុល្លារ និងគ្រឿងអលង្ការមួយចំនួន សរុបតម្លៃ ៨ម៉ឺនដុល្លារ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៤:៣០នាទីល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។ ជនសង្ស័យទាំង២នាក់ ឈ្មោះ ធន សុផាត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) និងឈ្មោះ…