ស.ម្លា/ប់ប្រពន្ធខ្លួនឯងយកគ្រឿងអលង្ការនិងលុយ
សមត្ថកិច្ចខេត្តពោធិ៍សាត់បានបង្រ្កាបករណីឃាតកម្មគិតទុកជាមុន ១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ដែលបានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បើតាមរបាយករណ៍សមត្ថកិច្ច បានបញ្ចាក់ថា ជនសង្ស័យមានឈ្មោះ ស សន ភេទ ប្រុស អាយុ ៦៧ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ ដកហូតវត្ថុតាងរួមមាន ខ្សែកលោហៈធាតុពណ៌លឿងចំនួន៦ខ្សែ ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន៤ខ្សែ…