ឃាត់ខ្លួនជនជាតិចិន០២នាក់ក្រោយធ្វើសកម្មភាព លួចគាស់ទ្វារថយន្តតាមចំណត
ជនសង្ស័យជាជនជាតិចិន០២នាក់ ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។ នគរបាលបានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ LIANG JING DIAN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ទី២-ឈ្មោះ LIANG SHAO MIN ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន(មុខរបរដើរធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ)។ ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាង វត្ថុតាង រួមមាន៖ អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន ១៣…