Day: May 31, 2025

ជនឆបោកតាមអនឡាញ ៤៥សញ្ជាតិផ្សេងៗគ្នា មានចំនួនជាង២ម៉ឺននាក់ ត្រូវបានបង្ក្រាប និងបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ កម្ពុជាបង្រ្កាបជនល្មើសដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងជួញដូរមនុស្សបានរហូតដល់ជាង២៤,០០០នាក់។ នេះបើតាមការបញ្ចាក់របស់លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងសន្និសីទកាសែតស្តីពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ និងបង្រា្កបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នៅស្តីទីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែឧសភា។ លោក សុខ ផល បានបញ្ជាក់បន្ថែមថា ទីតាំងធំៗដែលក្រសួងមហាផ្ទៃ បានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស មានចំនួន៤៧ទីតាំង ហើយជនល្មើសទាំងនោះ មាន៤៥សញ្ជាតិផ្សេងៗគ្នា។ ក្នុងចំណោមជនល្មើសជាង២៤,០០០នាក់ ដែលត្រូវបានបង្ក្រាបដោយគិតពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី១៥…

មានពួកជ្រុលនិយមថៃចូលខមិនជេរប្រមាថនៅក្នុងហ្វេសប៊ុកសម្តេចតេជោ

យោងតាមសំណេរនៅលើទំព័រហ្វេសប៊ុកសម្តេចតេជោនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាថា៖ «នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។ ដើម្បី​ជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖ ១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់…

You missed