Month: May 2025

ស្ត្រីខ្មែរជា.ប់.នៅចិនកំពុងត្រូវបានជួយសង្គ្រោះ

ភ្នំពេញ៖ ស្រ្តីខ្មែរពីរនាក់ដែលស្នើសុំឲ្យជួយតាមរយៈការបង្ហោះហ្វេសប៊ុក ដោយអះអាងថា ខ្លួនបានចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន ពេលនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជាកំពុងចាត់វិធានការជួយអន្តរាគមន៍។ នេះបើតាមលោក ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រឆាំងនឹងអំពើជួញដូរមនុស្ស កំពុងធ្វើកិច្ចអន្តរាគមន៍ជាបន្ទាន់ទៅកាន់អាជ្ញាធរពាក់ព័ន្ធ ដែលក្នុងនោះ មានស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន និងសមត្ថកិច្ចពាក់ព័ន្ធរបស់ចិន ដើម្បីជួយសង្គ្រោះស្រ្តីពីរនាក់ដែលបានអះអាងថា ចាញ់បោកមេខ្យល់ទៅដល់ប្រទេសចិន។ ហើយបើតាមលោកទូច សុខះ…

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ឧបត្ថម្ភថវិកា២លានរៀលដល់នគរបាលឆ្នើមចាប់ចោរបានពីរនាក់

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧបត្ថម្ភថវិកា២លានរៀល លើកទឹកចិត្តជូននគរបាលជំនាញព្រហ្មទណ្ឌខណ្ឌចំការមន ដែលបង្រ្កាបជនសង្ស័យ០២នាក់អំពើឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋខ្មែរនិងជនបរទេស។ នេះបើតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងែទី១០ ខែឧសភា ឆ្នាំ២០២៥នេះ។ យោងតាមប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់និងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន និងមានការសហការពីកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកវរសឹនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមនទើបទទួលតំណែងថ្មីៗ បានអនុវត្តតាមបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥…

ជំនាន់សង្គ្រាម​កម្ពុជា​ទទួលរងនូវ​ការ​ទម្លាក់​គ្រាប់បែក​ចង្កោមជិត​៣០​លាន​គ្រាប់

​ភ្នំពេញ​ ៖ ​កម្ពុជា​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម ​មាន​ចំនួន​ជិត​៣០​លាន​គ្រាប់ ​ស្មើ​ជាង​១​ម៉ឺន​ទីតាំង​នៅ​ទូ​ទាំង​ប្រទេស​នេះ​បើ​តាម​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC)​ ។ ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ​ទទួល​បន្ទុក​ជា​អគ្គនាយក ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) បាន​សរសេ​រលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥​ថា សាក្សី​ និង​ភស្តុ​តាង​សង្គ្រាម​គ្រាប់បែក​ចង្កោម ជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ជា​ប្រភេទ​ គ្រាប់​កាំ​ភ្លើ​ង​ធំ ​ដែល​ផ្ទុក​គ្រាប់បែក ​ឬ​គ្រាប់​មីន ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ​៖ “នៅ​កម្ពុជា​ត្រូវ​រង​ការ​ទម្លាក់​គ្រាប់បែក​ចង្កោម​ មាន​ចំនួន​ជិត​៣០​លាន​គ្រាប់​…

ករណីហិ..ង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក

ករណីហិ..ង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ សមត្ថកិច្ចបានណែនាំឲ្យជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ។ ក្រោយដាក់ពាក្យបណ្តឹងរួចពេលនេះសមត្ថកិច្ចនរគបាលបាននឹងកំពុងស្រាវជ្រាវស្វែងរកជនបង្កមកទទួលខុសត្រូវចំពោះមុខច្បាប់។ តាមរយៈហ្វេសបុករបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី៧ ខែឩសភា ឆ្នាំ២០២៥នេះថា ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមករណីហិ..ង្សាទៅវិញទៅមកនៅកំពង់ចម្លងអរិយក្សត្រត្រើយភ្នំពេញ ដែលបណ្តាលឲ្យបុរសម្នាក់បើកម៉ូតូរ៉ឺម៉កកង់បីរងរបួសស្រាលនោះហើយ គឺជនរងគ្រោះមិនបានមកដាក់ពាក្យប្តឹងនៅកន្លែងសមត្ថកិច្ចនោះទេ លុះនៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចុះស្រាវជ្រាវនិងបានទំនាក់ទំនងជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកជនបង្ក០២នាក់ដែលជិះម៉ូតូ០១គ្រឿងដើម្បីនាំយកមកចាត់ការតាមផ្លូវច្បាប់។ សូមរម្លឹកថា លេីច្រាំងទន្លេខាងកេីតបណ្តាលឲ្យមានមនុស្សធ្លាក់ទឹកទន្លេរងរបួសស្រាល​ (ផ្តេីមចេញពីជម្លោះពាក្យសម្តីគ្នា​នៅកំពង់ចម្លងអរិយក្សត្រត្រោយខាងកេីត​ រវាងភាគីម៉ូតូមានគ្នា២នាក់​ និងភាគីរ៉ឺម៉កកង់បីម្នាក់ឯង​)​ កាលពីវេលាម៉ោង២២និង៥០ម៊នាទី ថ្ងៃទី៥​ ខែឧសភា​ ឆ្នាំ២០២៥​៕

You missed