Day: June 16, 2025

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីមបានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងទីតាំងនេះ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ពិធីសំណេះសំណាល…

លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ៖ «ការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ដើរតួនាទីសំខាន់នៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ជំរុញលើកកម្ពស់ជីវភាព កាន់តែប្រសើរឡើង»

ក្រចេះ : លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះបានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់នៅក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស ព្រមទាំងការបង្កើត និងទទួលបានការងារធ្វើកាន់តែល្អ ក្នុងការជំរុញលើកកម្ពស់ជីវភាព កាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីប្រែក្លាយក្តីសុបិន្តក្នុងការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូប ។ កាថ្លែងបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “TVET បង្កើតឱកាសការងារឭសាងក្តីសង្ឃឹមដល់យុវជន នៅឡើងសាលមហោស្របខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោក ភឹម ភីរ៉ា…

ថ្លើមធំហ៊ានចូលនេសាទក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោត ទូក៨គ្រឿង និងមនុស្ស១១នាក់ ត្រូវឃាត់ខ្លួន

ខេត្តក្រចេះ÷សមត្ថកិច្ចចម្រុះឃាត់ទូកនេសាទចំនួន៨គ្រឿង និងមនុស្សចំនួន១១ នាក់យកទៅអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេសាទនៅ ក្នុងតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតនិងជីវចម្រុះជលផល ។ ប្រតិបត្តិការនេះធ្វើឡើងរយះពេល២ថ្ងៃគឺថ្ងៃទី១៤-១៥ ខែ មិថុនា ឆ្នាំ២០២៥នៅត្រង់ចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទខេត្តក្រចេះ បានអោយដឹងថា មន្ត្រីជំនាញរដ្ឋបាលជលផលបានសហការជាមួយនិងកម្លាំង នគរបាលការិយាល័យសេដ្ឋកិច្ចនៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះបានចុះធ្វើកាបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោត ព្រមទាំងជីវចម្រុះជលផល នៅចំណុចទីតាំងខាងលើ គឺដក ហូតបានទូកម៉ាសុីនចំនួន៨ គ្រឿង និងមងបណ្តែតក្រឡាធំប្រវែង១៦០០ម៉ែត្រ ។ ក្នុងនោះសមត្ថកិច្ចក៍បានឃាត់ ខ្លួនអ្នកនេសាទដែលជាម្ចាស់វត្ថុតាងខាងលើចំនួនន១១នាក់…

You missed