Day: June 23, 2025

សង្ស័យឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ១ខ្នង ស្លាប់ក្មេងប្រុសម្នាក់

ខេត្តក្រចេះ៖ សង្ស័យឆ្លងចរន្តអគ្គិសនី បង្ករជាអគ្គិភ័យឆាប ឆេះផ្ទះ១ខ្នង ស្លាប់ក្មេងប្រុសអាយុ១៤ ឆ្នាំម្នាក់ដែលសម្រាកនៅលើផ្ទះកើតហេតុនោះ។ ហេតុការណ៍នេះបានកើតឡើង វេលាម៉ោង២១និង៤៥នាទី យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅយប់កើតហេតុ ក្មេងប្រុសឈ្មោះ រីន វ៉ាន់ថង ភេទប្រុស អាយុ១៤ឆ្នាំ បានសម្រាកនៅលើផ្ទះនោះតែឯងខណះឪពុកម្ដាយរបស់គាត់សម្រាកនៅផ្ទះផ្សេងទៀតនៅខាងក្រោយ។ នៅពេលអគ្គីភ័យចាប់ផ្ដើមឆេះឡើងគេបានលឺសំលេងក្មេងប្រុសនោះស្រែកឲ្យជួយពីរដងប៉ុន្តែ គាត់ស្ងាត់បាត់ទៅ ឪពុកម្ដាយនិងប្រជាពលរដ្ឋនៅមូលដ្ឋានជួយទៅជួយអន្តរាគមន៍ ជួយមិនទាន់ដោយ សារចាក់ជាប់សោខាងក្នុង ។…

You missed